ភ្ជាប់ពាក្យជាង ៤ ខែ ទីបំផុតតួឯកប្រុស លោក ប៉ាន់ ខែមម៉ានូ ដឹកដៃគូដណ្ដឹងចូលរោងការព្រឹកនេះ
កាលពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ មហាជនអ្នកគាំទ្រតួអង្គ មេបញ្ជាការ សំរេច ក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទបូណ៍មី» លោក ប៉ាន់ ខែមម៉ានូ បានចូលរួមអបអរសាទរដល់លោកយ៉ាងខ្លាំង ដោយបានដឹកដៃកូនក្រមុំ អ្នកក្រុងបានលុង ខេត្តរតនគីរី ភ្ជាប់ពាក្យដឹងឮពីចាស់ទុំទាំងសងខាង។
ក្នុងនោះដែរ ក្រោយភ្ជាប់ពាក្យបានប្រមាណ ២ ខែ លោក ប៉ាន់ ខែមម៉ានូ និង គូដណ្តឹង គឺកញ្ញា ផែន សុភារី ក៏បានដឹកដៃគ្នាថតរូប Pre-Wedding ដើម្បីត្រៀមបង្ហាញក្នុងថ្ងៃមង្គលជ័យថែមទៀតផង ដោយរូបភាព Pre-Wedding របស់លោក និង គូដណ្ដឹងបានថតនៅទឹកដីខេត្តតាកែវ ជាមួយការតុបតែងទ្រង់គ្រឿងក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់សមសួន។
យ៉ាងណាមិញ ក្រោយពីរង់ចាំថ្ងៃជាវេលាល្អអស់រយៈពេលប្រមាណជាង ៤ ខែ បើគិតចាប់តាំងពីថ្ងៃភ្ជាប់ពាក្យមកនោះ នៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ លោក លោក ប៉ាន់ ខែមម៉ានូ និង កញ្ញា ផែន សុភារី បានដឹកដៃគ្នាចូលរោងការបញ្ចប់ឈ្មោះជាគូដណ្តឹង ក្លាយជាស្វាមីភរិយាតាមប្រពៃណីយ៉ាងពេញលេញហើយ។ ក្នុងនោះដែរ ពិធីមង្គលការរបស់តារាប្រុសរូបនេះ រៀបចំឡើងនៅទឹកដីខេត្តតាកែវ៕
រូបភាព៖ The Parents Wedding