យកមុខមាត់ជូនប្រទេសរួច ប្រាសាទ ដាវីន បំពេញតួនាទីជាម្ដាយល្អម្ដង នាំកូនស្រីដើរកម្សាន្តលើទឹកដីម៉ិកស៊ិក ក្រោយឃ្លាតគ្នាជិត ១ ខែ
ពិតណាស់ ខណៈបវរកញ្ញាចក្រវាលកម្ពុជា ២០២៤ អ្នកនាង ប្រាសាទ ដាវីន ស្ថិតក្នុងដំណើរការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Miss Universe លើកទី ៧៣ នៅលើទឹកដីប្រទេសម៉ិកស៊ិកនោះ គេក៏បានឃើញគ្រួសាររបស់អ្នកនាង គឺស្វាមីជាទីស្រឡាញ់ និង កូនស្រីបណ្ដូលចិត្ត បានហោះទៅប្រទេសម៉ិកស៊ិក ដើម្បីជួយលើកទឹកចិត្តអ្នកនាងដោយផ្ទាល់ផងដែរ។
យ៉ាងណាមិញ ក្រោយពីបញ្ចប់ការប្រកួតលើឆាកអន្តរជាតិដ៏អស្ចារ្យនេះភ្លាម ឃើញថាអ្នកនាង ប្រាសាទ ដាវីន ក៏ពុំទាន់វិលត្រឡប់មកទឹកដីកម្ពុជាវិញភ្លាមៗដែរ ដោយអ្នកនាងបានបន្តស្នាក់នៅប្រទេសម៉ិកស៊ិក និង ឃើញបង្ហាញសកម្មភាពដើរកម្សាន្តផ្សេងៗ។
លើសពីនេះ អ្វីកាន់តែចាប់អារម្មណ៍នោះ ខណៈបានឃើញអ្នកនាង ប្រាសាទ ដាវីន បានបង្ហោះសកម្មភាពនៃការដើរកម្សាន្តជាមួយកូនស្រីជាទីស្រឡាញ់លើទឹកដីម៉ិកស៊ិក ដែលបានបំពេញតួនាទីជាម្ដាយចំពោះកូនយ៉ាងកក់ក្ដៅ បន្ទាប់ឃ្លាតឆ្ងាយគ្នាជាង ១ ខែមកនេះ៕