ភ្លេចខ្លួនថាបានឱ្យគេដាក់ថ្នាំកណ្តុរនៅផ្ទះ យប់ឡើងបើកម៉ាស៊ីនត្រជាក់ឱ្យកូនៗដេកក្នុងបន្ទប់ ព្រឹកឡើងកូនពុលស្ល-ា/.ប់អស់ ២ នាក់
មានហេតុការណ៍ដ៏មិននឹកស្មានមួយដែលបានកើតឡើងនៅប្រទេសឥណ្ឌា ដោយឪពុកម្តាយបានយកថ្នាំកណ្តុរទៅដាក់ក្នុងបន្ទប់ដេក រួចហើយបើកម៉ាស៊ីនត្រជាក់ ស្រាប់តែព្រឹកឡើងរន្ធត់ចិត្ត ព្រោះកូនៗស្លាប់ទាំងអស់។
តាមព័ត៌មានបានឱ្យដឹងថា គ្រួសារមួយនេះមានសមាជិកចំនួន ៤ នាក់ ដោយមានឪពុកម្តាយ រួមជាមួយកូនប្រុសអាយុ ១ ខួបម្នាក់ និង កូនស្រីអាយុ ៦ ឆ្នាំម្នាក់។ មុនថ្ងៃកើតហេតុប៉ុន្មានថ្ងៃ បុរសជាឪពុកបានហៅក្រុមហ៊ុនភ្ញាក់ងារកម្ចាត់កណ្តុរមកផ្ទះរបស់ខ្លួន ដើម្បីធ្វើការកម្ចាត់កណ្តុរដែលរំខានការរស់នៅ ហើយក្រោយពីធ្វើការសម្អាតរួចរាល់ គ្រួសារនេះក៏បាននាំគ្នាចូលទៅគេងក្នុងបន្ទប់វិញជាធម្មតា។
យ៉ាងណាមិញ ស្រាប់តែព្រឹកឡើងបុរសជាឪពុកបានប្រទះឃើញប្រពន្ធ និង កូនៗរបស់ខ្លួនសន្លប់បាត់មាត់បាត់កទាំងអស់ ហើយក៏ផ្អើលឆោឡោហៅឡានពេទ្យមកជួយសង្រ្គោះយកទៅមន្ទីរពេទ្យ តែជាអកុសលកូនៗទាំង ២ នាក់ បានបាត់បង់ជីវិតទៅហើយ រីឯប្រពន្ធក៏ត្រូវសង្រ្គោះនៅមន្ទីរពេទ្យទៀត។ ដោយឡែក ខាងប៉ូលិសបានសង្ស័យថា ក្រុមហ៊ុនកម្ចាត់កណ្តុរនោះបានដាក់ថ្នាំកណ្តុរប្រភេទជាម្សៅនៅក្នុងបន្ទប់ដេករបស់គ្រួសារនេះច្រើនពេក ដែលធ្វើឱ្យពួកគេក៏ដកដង្ហើមស្រូបចូលទៅដោយមិនដឹងខ្លួន រហូតបណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះ៕
ប្រភព៖ Sanook