(វីដេអូ) អ្នកគាំទ្រសម្រុកទៅទទួល ប្រាសាទ ដាវីន នៅព្រលានយន្តហោះ រៀបចំភ្លេងឆៃយ៉ាំងស្វាគមន៍យ៉ាងកក់ក្ដៅ
ពិតណាស់ Miss Universe Cambodia 2024 អ្នកនាង ប្រាសាទ ដាវីន បានបញ្ចប់បេសកកម្មរបស់ខ្លួនយ៉ាងរលូន ដែលតំណាងប្រទេសកម្ពុជាទៅប្រកួត Miss Universe 2024 នៅម៉ិកស៊ិក ដោយធ្វើបានយ៉ាងល្អលើឆាកអន្តរជាតិដ៏អស្ចារ្យនេះ អាចបើកទ្វារកម្ពុជាឈានជើងចូល Top Miss Universe លើកដំបូងពេញដោយក្ដីមោទកភាពមកជូនប្រទេសវិញ។
យ៉ាងណាមិញ ក្រោយពីបានបំពេញបេសកកម្មលើឆាកអន្តរជាតិដ៏ជាទីមោទកនេះហើយ នៅល្ងាចថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ម្សិលមិញនេះ អ្នកនាង ប្រាសាទ ដាវីន ក៏បានធ្វើដំណើរត្រឡប់មកដល់មាតុភូមិវិញហើយ។
ក្នុងដំណើរវិលត្រឡប់មកកម្ពុជាវិញនេះដែរ ឃើញថាបវរកញ្ញា ប្រាសាទ ដាវីន បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតពីបងប្អូន មិត្តសិល្បៈ ក៏ដូចជាអ្នកគាំទ្រយ៉ាងច្រើន ដែលបានទៅព្រលានយន្តហោះ ស្រែកហ៊ោ ថែមទាំងមានរៀបចំក្រុមឆៃយ៉ាំចាំទទួលដង្ហែស្វាគមន៍ការត្រឡប់មកវិញរបស់អ្នកនាង ដែលបង្ហាញពីការគាំទ្រស្រឡាញ់ពេញចិត្តខ្លាំងចំពោះបវរកញ្ញារូបនេះ៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖