ឆ្លៀតពីការងារលក់គ្រឿងពេជ្រ ឥលូវ Miss Grand មីយ៉ាន់ម៉ា និង ND កំពូលសង្ហា ដែលទាត់ចោលមកុដ MGI នាំគ្នាដើរធ្វើសប្បុរសធម៌ឡើងហំ
ក្រោយពីចោលតំណែងរងទី ២ ក្នុងកម្មវិធី MGI ស្រីស្រស់ Thae Thae ម្ចាស់មកុដ Miss Grand មីយ៉ាន់ម៉ា បានត្រឡប់ទៅកាន់ទឹកដីកំណើតនាងវិញ ក្រោមការស្វាមគន៍របស់អ្នកគាំទ្រយ៉ាងច្រើន ជាមួយនឹងការទទួលបានការងារជារឿយៗ ដោយមានការងារជាអ្នកតំណាងលក់គ្រឿងអលង្ការមាសពេជ្រ និង ជាអ្នកតំណាងឱ្យផលិតផលក្នុងស្រុកជាច្រើនទៀតផង។
យ៉ាងណាមិញ ថ្មីៗនេះ Thae Thae រឹតតែធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែស្រឡាញ់ពេញចិត្តយ៉ាងខ្លាំង បើទោះជានាងមមាញឹកជាមួយការងារក្តី ប៉ុន្តែនាងនៅតែឆ្លៀតធ្វើការងារសង្គម ជួយជនទុរភិក្ស ក្រោមការដឹកនាំពី ND ដ៏សង្ហារបស់នាងជាហូរហែ។
ជាក់ស្តែង ថ្មីៗនេះ នាង និង ND របស់នាង បានចុះទៅធ្វើកម្មវិធីសប្បុរសធម៌ ចែករំលែកអាហារ និង ក្តីស្រឡាញ់ដល់មហាជនដែលកំពុងត្រូវការជំនួយនៅក្នុងតំបន់មួយនៃប្រទេសកំណើតខ្លួន ជាមួយនឹងការស្វាមគមន៍យ៉ាងកក់ក្តៅពីសំណាក់មហាជននៅទីនោះផងដែរ។
ស្របគ្នានោះដែរ នាង Thae Thae និង ND ដ៏សង្ហារបស់នាង ក៏ត្រូវបានមហាជនលើកឡើងពីទឹកចិត្តដ៏ល្អ ដែលបានចូលរួមចែករំលែកទាំងធនធាន និង ក្តីស្រឡាញ់ដល់អ្នកជុំវិញខ្លួនស័ក្តិសមនឹងឈ្មោះជាបវកញ្ញានាំសន្តិភាព និង ប្រយោជន៍ដល់មនុស្សជាតិ។ នាង Thae Thae និង ND ក៏ទទួលបានការជូនពរយ៉ាងផុសផុល និង ការគាំទ្រកាន់តែខ្លាំងថែមទៀត ជាមួយនឹងទង្វើសប្បុរសធម៌នេះ៕