កាន់តែលេចធ្លោ ដេត ស្រីនាឌ ក្នុងវគ្គ Closed door interview ព្រឹកនេះ ទាំងឈុត ទាំងភាពជឿជាក់បានមួយចប់
រយៈពេល ៥ ថ្ងៃមកហើយ ដែលកម្មវិធីអន្តរជាតិ Miss Planet International 2024 លើកទី ៤ បាន និង កំពុងដំណើរការប្រកួតលើទឹកដីកម្ពុជាជាម្ចាស់ផ្ទះ ដោយបេក្ខភាពបវរកញ្ញាតំណាងប្រទេសនីមួយៗបានជួបជុំ ដើរទស្សនកិច្ច និង មានសកម្មភាពផ្សេងៗ។
នៅសល់ ៤ ថ្ងៃទៀតកម្មវិធី Miss Planet International 2024 នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ ដោយសម្រាប់បវរកញ្ញាកម្ពុជា ដេត ស្រីនាឌ ក៏កំពុងត្រូវបានអ្នកគាំទ្រជាច្រើនបង្ហាញការគាំទ្រលើកទឹកចិត្ត និង ជូនពរចំពោះនាងក្នុងដំណើរការប្រកួតនេះ។
យ៉ាងណាមិញ មកដល់ពេលនេះ Miss Planet International 2024 ក៏កំពុងចាប់ផ្ដើមការប្រកួតលើវិញ្ញាសាផ្សេងៗជាបណ្ដើរហើយ ដែលនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានឈានដល់វគ្គ Close Door Interview ហើយ។
ក្នុងវគ្គនេះដែរ ក្រឡេកទៅមើលបវរកញ្ញា ដេត ស្រីនាឌ ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញខ្លួនក្នុងវគ្គនេះ ជាមួយនឹងឈុតដ៏ស្រស់ស្អាតច្នៃឡើងដោយហូលផាមួងរំលេចផ្ការំដួលយ៉ាងល្អឯក និង មានភាពជឿជាក់លេចធ្លោខ្លាំង ស្ដែងឱ្យឃើញពីឥទ្ធិពលរបស់បវរកញ្ញាកម្ពុជាយើង៕