បវរកញ្ញាគុណភាព! Thae Su Nyein និង ND មុខស្រស់ សម្រុកធ្វើសប្បុរសធម៌ ទំនងចង់ឆ្ពោះទៅ Title ថ្មី ក្រោយទាត់មកុដរងទីពីរ MGI
ក្រោយពីទាត់ដំណែងជាម្ចាស់មកុដរងទី ២ ក្នុងកម្មវិធី Miss Grand International 2024 រួចមក ស្រីស្រស់ Thae Su Nyein ឬ Thae Thae បានត្រឡប់ទៅកាន់ស្រុកកំណើតរបស់នាងនៅឯប្រទេសមីយ៉ាន់ម៉ាវិញ ហើយមើលទៅនាងហាក់ដូចជាកាក់កបល្អណាស់ ព្រោះមានការងារហូរចូលមកដូចទឹក ដោយមានទាំងការងារជាអ្នកតំណាងលក់មាសលក់ពេជ្រទៀតផង។
យ៉ាងណាមិញ ក្រៅពីនេះគេក៏សង្កេតឃើញ Thae Su Nyein បានចាប់ផ្តើមចូលរួមការងារសង្គមច្រើនថែមទៀត ជាមួយនឹង ND មុខស្រស់របស់នាង ដោយក្នុងនោះនាង និង ND បានទៅធ្វើកម្មវិធីសប្បុរសធម៌ទៅដល់មណ្ឌលកុមារកំព្រា និង ជនទុរគតជាច្រើនកន្លែង ដោយនាងរឹតតែទទួលបានការស្រឡាញ់គាំទ្រពីសំណាក់មហាជនច្រើនឡើង។ ជាមួយនឹងសកម្មភាពទាំងនេះ មានមហាជនមួយចំនួនបានសង្ស័យថានាងកំពុងតែបណ្តាក់ទុនក្នុងការឈានទៅចាប់ដំណែងថ្មី នៅក្នុងកម្មវិធីបរវកញ្ញា Miss World នៅក្នុងឆ្នាំ ២០២៥ ខាងមុននេះ។
ដោយឡែក ទោះបីនេះត្រឹមតែជាការស្មានក៏ដោយ តែមានមហាជនច្រើនណាស់បានគាំទ្រឱ្យនាងបង្ហាញខ្លួនជាថ្មីនៅក្នុងកម្មវីធីបវរកញ្ញាមួយនេះ ព្រោះគេនៅតែជឿជាក់លើសមត្ថភាពរបស់នាង ក៏ដូចជាបានឃើញការតាំងចិត្តរបស់នាងកន្លងមក៕