(វីដេអូ) បងប្រុស សុខុម រចនា ថាអ្នករិះគន់លម្អៀង ក្រោយផ្ទុះមតិវែកញែកលើវីដេអូប្អូនស្រីដែលយកបទភ្លេងខ្មែរ Remix រាំលេងសើច
ថ្មីៗកន្លងទៅនេះ លើបណ្ដាញសង្គមមហាជនអ្នកលេងហ្វេសប៊ុកបានផ្ទុះការចែករំលែក និង បញ្ចេញមតិវែកញែកខ្លាំងចំពោះតារាចម្រៀងស្រី សុខុម រចនា និង មិត្តភក្តិ ២ នាក់ទៀត ក្រោយពីឃើញវីដេអូមួយនៃសកម្មភាពរបស់ពួកគេថតរាំលេងសើចមិនសមទំនង។
ក្នុងនោះ អ្វីដែលធ្វើឱ្យមហាជនផ្ទុះការវែកញែករិះគន់មិនពេញចិត្តខ្លាំង ព្រោះតែក្នុងវីដេអូនោះ សុខុម រចនា និង មិត្តភក្តិ បានលើកយកបទភ្លេង Remix មួយ ដែលជាបទភ្លេងខ្មែរលំនាំបទភ្លេងពិណពាទ្យសម្រាប់ប្រើក្នុងពិធីបុណ្យប្រពៃណី មករាំបែបលេងសើចសប្បាយទៅវិញ។
វីដេអូនេះដែរ ត្រូវបានមហាជនជាច្រើនផ្ទុះការចែករំលែកពេញបណ្ដាញសង្គម និង ភ្ជាប់មតិរិះគន់ខ្លាំងៗទៅលើតារាចម្រៀងស្រី សុខុម រចនា និង មិត្តភក្តិ ដោយចាត់ទុកជាទង្វើគ្មានសុជីវធម៌ប៉ះពាល់ដល់មុខមាត់សង្គម ព្រមទាំងឱ្យពួកគេលុបវីដេអូនេះវិញផងដែរ។
ក្រោយពីលើបណ្ដាញសង្គមផ្ទុះការបញ្ចេញមតិមិនពេញចិត្តហូរហែលើវីដេអូរបស់តារាចម្រៀងស្រីរូបនេះ បើងាកទៅមើលហ្វេសប៊ុករបស់សាមីខ្លួន ក៏មិនបានឃើញបង្ហោះចេញមុខនិយាយអ្វីពាក់ព័ន្ធនឹងរឿងនេះទៅកាន់អ្នករិះគន់វិញឡើយ ប៉ុន្តែក្នុងនោះ គេក៏បានឃើញហ្វេសប៊ុកបងប្រុសបង្កើតរបស់នាងឈ្មោះ Sokhom Sothik បានចេញមុខលើកឡើងថាអ្នករិះគន់ហាក់លម្អៀងលើប្អូនស្រីរបស់លោក ព្រោះបើនិយាយពីបទភ្លេង គួរតែបន្ទោសលើអ្នកយក Remix ព្រមទាំងបទភ្លេចនេះដែរ ក៏មានអ្នកយកទៅរាំលេងមុនជាច្រើនវីដេអូមកហើយ គឺមិនមែនមានតែប្អូនស្រីរបស់លោកឡើយ។
ក្នុងនោះ លោក Sokhom Sothik បានរៀបរាប់ថា ៖ «បើខុស គឺខុសអ្នក Remix បទភ្លេង និង អ្នកដែលយកទៅលេង Tiktok ដំបូងគេ មុនគេទេ ហេតុអីមិនប្រតិកម្ម ហេតុអីមិនជេរ ម៉េចក៏លម្អៀងម្ល៉េះមនុស្សមួយចំនួនតូច។ ខ្ញុំឃើញ idol អ្នកលេងបទហ្នឹង អ្នកចូលខមិនសរសើរ (បាបផង បុណ្យផង) សើចសប្បាយផង ធ្វើរំភើយភើយផាត់ ស្ងាត់ពាក្យរិះគន់ ចុះ Video Rachana ខុសពី idol របស់អ្នកត្រង់ណាខ្លះ? ឆ្លើយភ្លាម!»៕
សូមទស្សនាវីដេអូខាងក្រោម៖