ជំទាវ ចន ច័ន្ទលក្ខិណា លើកឡើងប៉ុន្មានម៉ាត់ ក្រោយឮដំណឹង ដេត ស្រីនាឌ ធ្វើពហិកាមិនបន្តការប្រកួត MPI 2024
ជុំវិញរឿងរ៉ាវដែលបវរកញ្ញាកម្ពុជា ដេត ស្រីនាឌ បានបង្ហោះជូនដំណឹងសម្រេចចិត្តធ្វើពហិការមិនចូលរួមប្រកួត MPI 2024 បន្ត ខណៈនៅសល់តែប៉ុន្មានម៉ោងទៀតកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រនោះ ពេលនេះកំពុងក្លាយជាប្រធានបទដ៏ក្ដៅគកុកដែលធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនផ្ទុះការភ្ញាក់ផ្អើល និង វែកញែកបង្ហាញការខកចិត្តជាខ្លាំងចំពោះរូបនាង។
លើសពីនេះ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញា កំពុងចែករំលែកនូវការជូនដំណឹងរបស់ ដេត ស្រីនាឌ ដោយភ្ជាប់នឹងការបញ្ចេញមតិស្នើសុំឱ្យនាងបន្តការប្រកួតឱ្យចប់វគ្គផ្ដាច់ព្រ័ត្រសិន ទោះមានបញ្ហា ឬរឿងអ្វីក៏ដោយ គឺដើម្បីមុខមាត់ប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។
ក្នុងនោះ ក្រៅពីមហាជនអ្នកគាំទ្រ ក៏ឃើញមានរៀមច្បងវិស័យបវរកញ្ញា និង អ្នកសិល្បៈរៀមច្បងជាច្រើនរូបបានចូលរួមបញ្ចេញមតិជុំវិញរឿងខាងលើដែរ ដោយក្រឡេកទៅមើលហ្វេសប៊ុករបស់លោកជំទាវ ចន ច័ន្ទលក្ខិណា ក៏បានចែករំលែកបន្តពីការបង្ហោះរបស់បវរកញ្ញា ដេត ស្រីនាឌ ភ្ជាប់ជាមួយការលើកឡើងប៉ុន្មានម៉ាត់ថា ៖ «កូនចរិតក្មេងខ្ចី ម្តាយមិនមានវិធីសាស្ត្រលួងលោមកូន»៕