(វីដេអូ) មិនដែលឱ្យស្ងាត់បាត់មុខយូរ ស៊ីន យូប៊ីន ហោះទៅចូលរួមកម្មវិធីនៅក្រៅប្រទេស ៣ កម្មវិធីជាប់គ្នា ជួបសុទ្ធតារាលំដាប់ៗ
និយាយពីតារាសម្ដែងស្រីកម្ពុជាដ៏ឆ្នើម កញ្ញា ស៊ីន យូប៊ីន ប៉ុន្មានឆ្នាំចុងក្រោយនេះ កាន់តែក្លាយជាតារាស្រីដ៏មានសក្ដានុពលលើឆាកអន្តរជាតិ ខណៈនាងទទួលបានឱកាសធំៗក្នុងការចូលរួមកម្មវិធីអន្តរជាតិផ្សេងៗ ដែលទទួលបានការអញ្ជើញពីកម្មវិធី និង ប្រ៊េនធំៗលំដាប់ពិភពលោកចូលរួមកម្មវិធីជាមួយនឹងកំពូលតារាល្បីៗពីបណ្ដាប្រទេសផ្សេងៗពេញដោយមោទកភាពសម្រាប់កម្ពុជា។
ជាក់ស្ដែង ថ្មីៗនេះ មិនឱ្យស្ងាត់បាត់មុខយូរ ស៊ីន យូប៊ីន ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រកម្ពុជាមានក្ដីរំភើប និង មានមោទកភាពលើរូបនាងជាថ្មី ដែលបានឃើញវត្តមានរបស់តារាស្រីរូបនេះ បានហោះទៅក្រៅប្រទេសចូលរួមកម្មវិធីធំៗបន្តបន្ទាប់ ៣ ថ្ងៃជាប់គ្នា ដែលចេញពីកម្មវិធីនៅហុងកុង ទៅកាន់ប្រទេសថៃចូលរួមកម្មវីធីមួយទៀត។
កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ កញ្ញា ស៊ីន យូប៊ីន បានហោះទៅប្រទេសហុងកុងចូលរួមកម្មវីធី Fashionweek 2024 ព្រមទាំងចូលរួមកម្មវិធី Vouge Night និង Shanghai Tang Exhibition Featuring Fabrix នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។
មកដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ តារាស្រី ស៊ីន យូប៊ីន ក៏បានធ្វើដំណើរបន្តទៅប្រទេសថៃ ដើម្បីចូលរួមក្នុងកម្មវិធីម៉ាកល្បី Bulgari ដែលបានឃើញវត្តមានរបស់នាងជាមួយនឹងតារាល្បីៗមកពីបណ្ដាប្រទេសផ្សេងៗក្នុងកម្មវិធីនេះ និង បានញ៉ាំអាហារពេលល្ងាចជាមួយគ្នាទៀតផង៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖