លឿនរបស់គេ! ទើបដឹកដៃគ្នាថត Pre-Wedding ថ្ងៃមុនសោះ រឿន ណាត និង គូស្នេហ៍ ដើរចែកធៀបភ្ជាប់ពាក្យបាត់
និយាយពីជីវិតស្នេហារបស់បវរកញ្ញា រឿន ណាត និង បុរសឯក លាវ វេងហួរ ក្រោយពីបង្ហាញស្នេហាផ្អែមល្ហែមមួយរយៈ មកដល់ពាក់កណ្ដាលខែតុលា ឆ្នាំ ២០២៤ កន្លងទៅ គូស្នេហ៍មួយគូនេះបានធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបជំនួស និង អបអរខ្លាំង ខណៈបានឃើញបុរសឯក លាវ វេងហួរ បានរៀបចំ Surprise រឿន ណាត ដោយលុតជង្គង់សុំនាងរៀបការនៅឯទឹកដីអង្គរយ៉ាងរំភើបបំផុត។
យ៉ាងណាមិញ ក្រោយពីគូស្នេហ៍រូបសង្ហាសុំរៀបការបានមួយរយៈ ថ្មីៗកន្លងទៅនេះ ក៏បានឃើញ រឿន ណាត និង គូស្នេហ៍រូបសង្ហា លាវ វេងហួរ បានដឹកដៃគ្នាទៅថត Pre-Wedding នៅឯខេត្តបាត់ដំបងយ៉ាងស្រស់ស្អាត និង ផ្អែមល្ហែម ត្រៀមសម្រាប់ថ្ងៃពិសេសឆាប់ៗខាងមុខ។
មកដល់ថ្មីៗនេះដែរ ក្រោយពីបានឃើញសកម្មភាពទៅថត Pre-Wedding ប៉ុន្មានថ្ងៃ ក៏បានឃើញកញ្ញា រឿន ណាត និង គូស្នេហ៍ កំពុងត្រៀមរៀបចំកម្មវិធីភ្ជាប់ពាក្យហើយ ដែលបានឃើញអ្នកទាំងពីរដើរចែកធៀបពិធីភ្ជាប់ពាក្យអញ្ជើញភ្ញៀវចូលរួមអបអរថ្ងៃពិសេសរបស់ពួកគេផងដែរ៕