ប្លែក ១៨០ ដឺក្រេ! កំពូលតារាចម្រៀងប្រុស ៣ រូប លេងស្ទីលខោភ្លីសេខ្មៅអាវធំ ស្បែកជើងខ្មៅ-កវែង ម្នាក់ៗសង្ហាណាស់
ពិតណាស់ កន្លងមកចំពោះកំពូលតារាចម្រៀងប្រុសល្បីៗ ក្រៅពីមានស្នាដៃក្នុងវិស័យចម្រៀងរបស់ពួកគេ កន្លងមកក៏តែងឆក់បានការចាប់អារម្មណ៍ និង សរសើរពីស្ទីលនៃការតុបតែងខ្លួនដ៏ស្រស់សង្ហាទាំងការឡើងឆាកប្រគំតន្រ្តី និង ធ្វើដំណើរទៅណាមកណាមានភាពទាក់ទាញខ្លាំង។
ជាក់ស្ដែង ថ្មីៗនេះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង បើក្រឡេកទៅមើលស្ទីលនៃតុបតែងខ្លួនមួយរបស់កំពូលតារាចម្រៀងប្រុស ៣ រូប មានឧកញ៉ា ព្រាប សុវត្ថិ, លោក វណ្ណដា និង លោក ជី ដេវីត ដែលបានបង្ហាញខ្លួនចូលរួមក្នុងកម្មវិធីរបស់ពួកគេកន្លងមក ក្នុងស្ទីលលេងខ្លួន បែបផែនស្រដៀងគ្នាមួយយ៉ាងទាក់ទាញ។ ក្នុងនោះ កំពូលតារាចម្រៀងប្រុសទាំង ៣ រូប បានតុបតែងខ្លួនជាមួយនឹងស្ទីលស្លៀកសំពត់ខ្មៅ ពាក់អាវធំ និង ស្បែកជើងខ្មៅ-កវែង ដោយម្នាក់ៗជះភាពសង្ហាប្លែកភ្នែកខ្លាំងមិនធម្មតាទេ។
១. ឧកញ៉ា ព្រាប សុវត្ថិ
២. លោក វណ្ណដា
៣. លោក ជី ដេវីត