(វីដេអូ) ឃើញហើយក្តុកក្តួល! ប្រពន្ធនាយ តាក់ស៊ី ស្មោះស្ម័គ្រភក្ដី បើអាចទៅរួច នាងសុខចិត្តឈឺជំនួសប្ដី
មហាជននិយមតាមដានព័ត៌មានសិល្បៈ ច្បាស់ជាបានជ្រាបមកហើយពីស្ថានភាពជំងឺរបស់តារាកំប្លែង នាយ តាក់ស៊ី គឺគ្រូពេទ្យឱ្យជម្រើសចុងក្រោយ ២ គឺត្រូវលាងឈាម ៣ ដងក្នុងមួយអាទិត្យ និង មួយទៀតត្រូវវះកាត់ប្ដូរក្រលៀន។
ក្នុងនោះ ស្ថានភាពជំងឺរបស់ នាយ តាក់ស៊ី នាពេលនេះ គឺមានជំងឺទឹកនោមផ្អែម បណ្តាលឱ្យខូចក្រលៀន និង មានទឹកដក់ក្នុងសួត ដោយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកេតុមាលា ដោយត្រូវការថវិកាច្រើនក្នុងការព្យាបាលទៀតផង។
ក្រោយពីទទួលបានដំណឹងខាងលើនេះ មហាជន និង មិត្តក្នុង ក្រៅសិល្បៈជាច្រើនបានសួរសុខទុក្ខ និង ជួយជាថវិកាជាបន្តបន្ទាប់ ដើម្បីជួយដល់ការព្យាបាលរបស់ នាយ តាក់ស៊ី ផងដែរ។ ម្យ៉ាងវិញទៀត សមាគមនសិល្បករខ្មែរ ក៏បាអំពាវនាវដល់មហាជន ក្នុងការចូលរួមបរិច្ចាគចថវិកា ដើម្បីរំលែកការលំបាកតារាកំប្លែង តាក់ស៊ី ដូចគ្នាដែរ។
ងាកមកកាន់ភរិយាក្រោយរបស់ នាយ តាក់ស៊ី វិញ នាពេលនេះ បានធ្វើឱ្យមហាជនមានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង ដោយស្របពេលកំពុងមើលថែស្វាមីឈឺនោះ ភរិយានាយ តាក់ស៊ី បានលើកឡើងថា អ្នកនាង សុខចិត្តឈឺខ្លួនឯង ដើម្បីឱ្យប្តីប្រសើរឡើង។ លើសពីនោះទៀត អ្នកនាង បានលើកម្រាមដៃ ១០ សុំជំនួយពីមហាជន ដើម្បីជួយព្យាបាលដល់ស្វាមីផង ខណៈពេលនេះ អ្នកនាងអស់រលីងពីខ្លួនក្នុងការបន្តការព្យាបាលស្វាមីហើយ៕