សោកស្ដាយ! តារាសម្តែងប្រុសកូរ៉េ Park Min Jae បានទទួលមរណភាព ក្នុងវ័យ ៣២ ឆ្នាំ ដោយសារជំងឺគាំងបេះដូង
កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ សារព័ត៌មានរបស់កូរ៉េបានទម្លាយដំណឹងដ៏សោកសៅមួយថាតារាប្រុសលោក Park Min Jae បានទទួលមរណភាពហើយនៅក្នុងវ័យ ៣២ ឆ្នាំ ដោយសារតែគាំងបេះដូង។
តាមព័ត៌មានបានឱ្យដឹងថា Park Min Jae បានបាត់បង់ជីវិតតាំងពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅឯប្រទេសចិន ដោយសារតែគាំងបេះដូងភ្លាមៗ។ ក្នុងនោះ សាច់ញាតិបងប្អូន ក៏ដូចជា Big Title ដែលជាទ្រនំផលិតកម្មរបស់លោក ក៏បានចេញមុខមកបញ្ជាក់ហើយដែរថា Park Min Jae ពិតជាបានបាត់បង់ជីវិតពិតមែន ហើយពួកគេពិតជាមានការសោកស្តាយខ្លាំងណាស់ ចំពោះការចាកចោលទៅរបស់លោក។
យ៉ាងណាមិញ ពិធីបុណ្យសពរបស់លោក នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ ដោយកន្លែងបញ្ចុះសពរបស់លោកមិនត្រូវបានគេទម្លាយឱ្យដឹងនោះទេ៕
ប្រភព៖ Khaosod