Say Goodbye ហើយ! លោក Ivan ជា director កម្មវិធីប្រកួតសម្រស់ជាច្រើននៅឥណ្ឌូនេស៊ី ប្រកាសផ្ដាច់អាជ្ញាប័ណ្ណពីកម្មវិធីប្រកួតសម្រស់អន្តរជាតិទាំងអស់
ជាការពិតណាស់ រឿងរ៉ាវនៃការផ្ដាច់អាជ្ញាប័ណ្ណរវាងកម្មវិធីប្រកួតសម្រស់តំណាងប្រទេសផ្សេងៗ ជាមួយស្ថាប័នកម្មវិធីប្រកួតសម្រស់នានា ឃើញថានៅតែបន្តកើតមានឡើងបន្តកន្ទុយគ្នា ទាំងខ្លះសម្រេចចាកចេញដោយបញ្ហាផ្ទាល់ខ្លួន និង ខ្លះទៀតដោយសារតែបញ្ហាមិនត្រូវរ៉ូវគ្នាជាមួយនឹងខាងស្ថាប័នតែម្ដង។
ជាក់ស្ដែង ថ្មីៗនេះក៏មានដំណឹងភ្ញាក់ផ្អើលទៀតហើយ ដោយលោក Ivan Gunawan ជាស្ថាបនិក yayasanduniamegabintang និង ជា director របស់កម្មវិធីប្រកួតសម្រស់អន្តរជាតិជាច្រើននៅប្រទេសឥណ្ឌូនេស៊ី បានចេញមកប្រកាសថា លោកនឹងមិនបន្តអាជ្ញាប័ណ្ណជាមួយកម្មវិធីប្រកួតសម្រស់ណាមួយតទៅទៀតនោះទេក្នុងឆ្នាំ ២០២៥ ខាងមុខ។
តាមរយៈសារប្រកាសដែលលោកបានបង្ហោះបានរៀបរាប់ថា ៖ «ក្នុងនាមខ្ញុំជាស្ថាបនិក yayasanduniamegabintang និង ជា director នៃកម្មវិធីប្រកួតសម្រស់អន្តរជាតិជាច្រើន។ ខ្ញុំមកប្រកាសប្រាប់អ្នកទាំងអស់គ្នាថានឹងមិនមានការប្រកួត Miss Mega Bintang Indonesia ក្នុងឆ្នាំ ២០២៥ នោះទេ ហើយពួកយើងក៏នឹងមិនបន្តកាន់អាជ្ញាប័ណ្ណកម្មវិធីប្រកួតសម្រស់អន្តរជាតិណាមួយតទៅទៀតដែររហូតដល់ពេលជូនដំណឹងបន្ថែម។
ការសម្រេចចិត្តនេះធ្វើឡើងក្រោយការពិចារណាយ៉ាងហ្មត់ចត់ដោយគ្មានសម្ពាធអ្វីពីខាងក្រៅនោះឡើយ។ ដំណើរទៅមុខ ខាងស្ថាប័នរបស់យើងនឹងផ្លាស់ទៅផ្ដោតលើវិស័យដ៏មានឥទ្ធិពលផ្សេងទៀត។
ពួកយើងសូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែគាំទ្រយើងក្នុងដំណើរមួយនេះ ហើយសង្ឃឹមថានៅឆ្នាំខាងមុខនឹងអាចទទួលបានឱកាសដ៏ល្អៗ។ នេះជាការចាប់ផ្ដើមថ្មីជាមួយនឹងអនាគតដ៏ល្អប្រសើរ»៕