សង្ហាក៏សង្ហា ចំណេះដឹងក៏ខ្ពស់! ស្វាមីអ្នកផលិតមាតិកា ឡុង ម៉ូនីកា ទើបរៀនចប់អនុបណ្ឌិតបាននិន្ទេសល្អពេញចិត្តប្រពន្ធស្ដូក
មហាជនអ្នកតាមដានបណ្ដាញសង្គមទាំងហ្វេសប៊ុក និង TikTok ភាគច្រើនបានស្គាល់ហើយពី អ្នកនាង ឡុង ម៉ូនីកា ដែលអ្នកនាងគឺជាអ្នកផលិតមាតិកាម្ហូបដ៏មានប្រជាប្រិយភាពមួយរូប បានផលិតវីដេអូធ្វើម្ហូប និង សកម្មភាពប្រចាំថ្ងៃរបស់អ្នកនាងបង្ហោះលើបណ្ដាញសង្គម តែងទទួលបានការចាប់អារម្មណ៍តាមដានជាច្រើនពីមហាជន។
និយាយពីជីវិតឯកជនរបស់អ្នកផលិតមាតិកា ឡុង ម៉ូនីកា គឺអ្នកនាងបានរៀបការជាមួយស្វាមីជនជាតិអាល្លឺម៉ង់ឈ្មោះថា Michael ហើយបានចាកចេញទៅរស់នៅប្រទេសកំណើតរបស់ស្វាមីអស់រយៈពេលច្រើនឆ្នាំមកហើយ។
ចំពោះជីវិតប្ដីប្រពន្ធរបស់អ្នកផលិតមាតិការូបនេះ តែងធ្វើឱ្យអ្នកគាំទ្រសរសើរថាអ្នកនាងមានសំណាងខ្លាំង ខណៈឃើញសកម្មភាពផ្អែមល្ហែមជាមួយស្វាមីហូរហែ ដែលមានស្វាមីពូកែយកចិត្តទុក្ខដាក់ យល់ចិត្ត មើលថែថ្នាក់ថ្នមនាងដោយក្ដីស្រឡាញ់បំផុត។
លើសពីនេះ ស្វាមីបណ្ដូលចិត្តរបស់អ្នកនាង ម៉ូនីកា ជនជាតិអាល្លីម៉ង់រូបនេះ ក៏ជាបុរសមានមុខមាត់ រូបរាងស្រស់សង្ហា អត្តចរិតក៏រស់រាយគួរឱ្យស្រឡាញ់ តែងចេញមុខក្នុងវីដេអូរបស់អ្នកនាងឆក់បានការចូលចិត្តសរសើរពីអ្នកតាមដានផងដែរ។
ដោយឡែក អ្វីកាន់តែចាប់អារម្មណ៍ចំពោះស្វាមីរបស់អ្នកនាង ឡុង ម៉ូនីកា ទៀត ដែលឃើញថាមិនត្រឹមតែស្រស់ស្អាតខ្ពស់សង្ហា និង ពូកែស្រឡាញ់មើលថែគ្រួសារទេ តែក្រឡេកទៅចាប់អារម្មណ៍ពីសមត្ថភាព ចំណេះដឹងរបស់លោកក៏មិនធម្មតាដែរ ដោយថ្មីៗនេះ ឃើញអ្នកនាង ម៉ូនីកា បានបង្ហាញពីការសិក្សាររបស់ស្វាមី ដែលទើបទទួលបានជោគជ័យបញ្ចប់ថ្នាក់អនុបណ្ឌិត ជាប់លំដាប់និទ្ទេស A ទៀតផង។
ក្នុងនោះ អ្នកនាង ឡុង ម៉ូនីកា បានបង្ហោះរៀបរាប់ថា ៖ «ជូនបងម៉ៃមកទទួលសញ្ញាបត្របញ្ចប់ថ្នាក់អនុបណ្ឌិត ក្នុងលំដាប់និទ្ទេស A និង ពិន្ទុ 100% ពេញ (1.0) Congratulations honey! You graduated»៕