ឆៃលី ដាឡែន បង្ហោះរូបគណនី Vanthan Belo ប្រៀបធៀប ២ សន្លឹក អបជាមួយមតិក្ដៅគគុកមួយ
ប៉ុន្មានថ្ងៃកន្លងទៅនេះ លើបណ្ដាញសង្គមមហាជនអ្នកគាំទ្របានផ្ទុះការចាប់អារម្មណ៍ភ្ញាក់ផ្អើលខ្លាំង ក្រោយពីបានឃើញគណនីហ្វេសប៊ុកនារីម្នាក់ បានបង្ហោះសារទម្លាយពីតារាចម្រៀងជួរមុខក្នុងប្រទេសម្នាក់មានជំងឺដើរចម្លងគេតាមរយៈការរួមមេត្រី ដោយពេលនេះនាងអះអាងថាខ្លួនបានឆ្លងជំងឺមួយរហូតដល់ដំណាក់កាលវះកាត់។
គណនីហ្វេសប៊ុកដែលបានបង្ហោះនោះ ត្រូវបានអ្នកលេងហ្វេសប៊ុកស្គាល់ឈ្មោះ Thida Kol ដែលគណនីនេះបានបង្ហោះកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ជាមួយការភ្ជាប់សាររៀបរាប់ពីរឿងរ៉ាវក្តៅមួយចំនួនទាក់ទងនឹងតារាចម្រៀងម្នាក់មិនបញ្ជាក់ឈ្មោះ ដោយមានត្រឹមតែរូបភាព Chat មកជាមួយបន្តបន្ទាប់។
គណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា ៖ «ការផុសមួយនេះផ្តាំទៅដល់តារាចម្រៀងម្នាក់ដែលល្បីជួរមុខ នៅក្នុងសង្គមម្នាក់អ្នកឯងមានជំងឺហើយកុំដើរចម្លងគេពេញវាលពេញកាលអ៊ីចឹងអី ទៅពេទ្យព្យាបាលទៅ ប្រហែលខ្ញុំមិនមែនជាមនុស្សទី ១ ទេដែលអ្នកឯងចម្លងឱ្យ សូមកុំដើរបោកប្រាប់អ្នកផ្សេងដែលគេមិនដឹងអីគេហៅអ្នកឯង Idol មិនមែនគេចង់រួមភេទជាមួយអ្នកឯងទេ តែមកពីគេស្រឡាញ់ចូលចិត្តអ្នកឯង កុំយកភាពល្បីរបស់អ្នកឯងដើរធ្វើបែបនឹងទៀត ឬក៏គិតថាស៊ីគេចោលហេីយឡូយ? ឥឡូវជំងឺដែលខ្ញុំឆ្លងពីអ្នកឯងដល់ដំណាក់កាលវះកាត់ហេីយ»។
ចំពោះរឿងរ៉ាវនៃការបង្ហោះរបស់គណនីខាងលើនោះដែរ បានផ្ទុះការចែករំលែកពាសពេញបណ្ដាញសង្គម ដែលក្លាយជាប្រធានបទដ៏ក្ដៅគគុកធ្វើឱ្យមហាជនកំពុងធ្វើការវែកញែកពីតារាជួរមុខរូបនោះព្រោងព្រាត និង បញ្ចេញយោបល់ទៅតាមការយល់ឃើញរបស់ពួកគេរៀងៗខ្លួន។
យ៉ាងណាមិញ ក្រៅពីមហាជនអ្នកលេងបណ្ដាញសង្គម ក៏ឃើញអ្នកក្នុងសិល្បៈមួយចំនួនបានបង្ហោះបញ្ចេញមតិវែកញែកជុំវិញរឿងរ៉ាវនេះដែរ ក្នុងនោះក្រឡេកមើលហ្វេសប៊ុករបស់តារាសម្ដែងស្រី ឆៃលី ដាឡែន ក៏បានឃើញលើកយករូបភាពភ្ជាប់ជាមួយរូបប្រូហ្វាលហ្វេសប៊ុក ២ សន្លឹក មកបង្ហោះដើម្បីឱ្យមហាជនវិភាគមើល ព្រមទាំងភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «មិនចង់និយាយច្រើន ហើយវិភាគតាមការគួរ តែពេលខ្លះចង់ផ្តាំទៅ mi ចង់ល្បីជ្រុល ហៅថា mi អាជីណូម៉ូតូ»៕