ទើប Surprise សុំរៀបការបានប៉ុន្មានថ្ងៃ! ពេលនេះ លីនដា និង Naro រកបានពេលាល្អ ដើរចែកធៀបអញ្ជើញភ្ញៀវហូបការហើយ
និយាយពីជីវិតស្នេហារបស់ Influencer ស្រីស្អាតប្រុសសង្ហា កញ្ញា លីនដា និង លោក Naro ក្រោយពីសាងស្នេហា Private ជាង ១ ឆ្នាំ មួយរយៈមុនក៏បានបើកបង្ហាញជាសាធារណៈយ៉ាងផ្អែមល្ហែម។
លើសពីនេះ ក្រោយបើកចំហទំនាក់ទំនងស្នេហ៍ប៉ុន្មានខែ មកដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ នេះ គូស្នេហ៍ Influencer មួយគូនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបអបអរជំនួស ខណៈបានឃើញខាងប្រុសលោក Naro បានរៀបចំកម្មវិធី Surprise សុំ លីនដា រៀបការនៅមុខមិត្តភក្តិបងប្អូនជាច្រើនយ៉ាងរំភើបបំផុត។
យ៉ាងណាមិញ អ្វីកាន់តែធ្វើឱ្យអ្នកគាំទ្រអបអរចំពោះ គូស្នេហ៍មួយគូនេះទៀតនោះ ក្រោយរៀបចំកម្មវិធី Surprise រៀបការបានប៉ុន្មានថ្ងៃ ពេលនេះ ក៏បានឃើញអ្នកទាំងពីរកំណត់ថ្ងៃរៀបការ ថែមទាំងបានដើរចែកធៀបអញ្ជើញភ្ញៀវចូលរួមថ្ងៃពិសេសរបស់អ្នកទាំងពីរហើយផងដែរ។
ក្នុងនោះ តាមរយៈរូបភាពធៀបការបានឱ្យដឹងថា លីនដា និង Naro ត្រៀមចូលរោងការនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះហើយ ដែលមង្គលការនេះនឹងរៀបចំឡើងយ៉ាងរ៉ូមែនតិចនៅឯសួនច្បារកោះនរាផងដែរ៕