កុំឃើញម៉ូដសាមញ្ញៗអ៊ីចឹង! មកដឹងតម្លៃចិញ្ចៀនភ្ជាប់ពាក្យ Selena ថ្លៃកប់ក្ដោង ចំណែកអត្ថន័យក៏មិនធម្មតា
កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ តារាចម្រៀង Selena Gomez បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលរូបនាងបានប្រកាសថាបានភ្ជាប់ពាក្យជាមួយគូស្នេហ៍ Benny Blanco ហើយ ក្រោយមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេល ១ ឆ្នាំមកនេះ។
Selena បានប្រកាសដំណឹងដ៏រីករាយនេះលើបណ្ដាញសង្គម Instagram របស់ខ្លួនជាមួយកម្រងរូបភាពមួយចំនួនរបស់នាង និង គូដណ្ដឹង ថែមជាមួយការបង្ហាញនូវចិញ្ចៀនពេជ្រភ្ជាប់ពាក្យយ៉ាងធំភ្លឺចែងចាំងជាមួយស្នាមញញឹមយ៉ាងមានសុភមង្គលជាទីបំផុត។ ចិញ្ចៀនពេជ្ររបស់នាងនេះដែរ ឃើញថាសាមញ្ញមិនលែងម៉ូដនោះទេដោយរង្វង់ចិញ្ចៀនដាំដោយត្បូងពេជ្រគ្រាប់តូចក្រឡឹងជុំវិញ អមមកជាមួយពេជ្រមួយគ្រាប់ធំចំកណ្ដាលជាពេជ្ររាង Marquise (រាងដូចគ្រាប់ល្មុត)។
រូបរាងសាមញ្ញមែនពិតប៉ុន្តែចិញ្ចៀនមួយវង់នេះច្នៃឡើងដោយផ្ចិតផ្ចង់បំផុត ជាការច្នៃទៅតាមអត្ថន័យបទចម្រៀងដ៏ល្បីរបស់នាងកាលពីឆ្នាំ ២០១៥ «Good for You»។ ក្នុងបទចម្រៀងនោះដែរមានបារ៉ូលមួយឃ្លារៀបរាប់ថា៖ «I’m on my marquise diamonds/I’m a marquise diamond/Could even make that Tiffany jealous»។
ជាងនេះទៅទៀតនោះ បើនិយាយពីតម្លៃនៃចិញ្ចៀនមួយវង់លើដៃរបស់ Selena Gomez នេះដែរត្រូវបានទម្លាយថាអាចមានតម្លៃរហូតដល់ ១ លានដុល្លារឯណោះ៕
ប្រភព៖ Dailymail