(វីដេអូ) នួន បូរ៉ា ប្រកាសនឹងធ្វើតាមច្បាប់ ផ្តាំទៅគណនីហ្វេសប៊ុកយករូបលោកទៅបង្ហោះថាជាជនបោកប្រាស់
ជាការពិតណាស់ កន្លងមកធ្លាប់មានសិល្បករ សិល្បការិនីជាច្រើនមកហើយ ដែលត្រូវបានជនអនាមិកក្លែងបន្លំគណនីហ្វេសប៊ុកបោកប្រាស់អ្នកគាំទ្រតាមរូបភាពផ្សេងៗជាច្រើន ជាពិសេស ពាក់ព័ន្ធនឹងរឿងលុយកាក់ជាដើម។
ជាក់ស្តែង ថ្មីៗនេះ បេក្ខជនឆ្នើម Top 7 កម្មវិធី Cambodian Idol រដូវកាលទី ៥ លោក នួន បូរ៉ា បានបង្ហោះវីដេអូបង្ហាញពីអារម្មណ៍កំពុងខឹងនឹងគណនីហ្វេសប៊ុកមួយ ដែលលោកមិនដែលស្គាល់សោះ បង្ហោះរូបភាពរបស់លោកថា ជាជនបោកប្រាស់។
ក្នុងនោះ លោក នួន បូរ៉ា ប្រកាសនឹងធ្វើតាមនីតិវិធីច្បាប់ បើគណនីហ្វេសប៊ុកនោះ មិនលុបរូបលោកចេញទេ ព្រោះលោកមិនបានពាក់ព័ន្ធរឿងទាំងនោះឡើយ។ ម្យ៉ាងវិញទៀត នួន បូរ៉ា បានបញ្ជាក់ច្បាស់ៗថា ប្រទេសមានច្បាប់ ធ្វើការលឿនណាស់ ទោះជាបុគ្គលយករូបលោកមកបង្ហោះបង្ខូចឈ្មោះលោកនោះ នៅទីណាក៏ដោយនឹងរកឱ្យឃើញ៕
សូមទស្សនា វីដេអូខាងក្រោម៖