រៀបការមានកូន ៣! នី រតនា កាន់តែស្រឡាញ់ស្ងប់ស្ងែងភរិយា ទាំងស្អាត ទាំងពូកែមើលថែគ្រួសារគ្រប់សព្វ
និយាយពីជីវិតគ្រួសាររបស់តារាចម្រៀងប្រុស នី រតនា និង ភរិយា កាន់តែមានក្ដីពេញទី ខណៈទទួលសមាជិកថ្មី ជាទាយាទស្នងត្រកូលប្រុសស្រីដ៏គួរឱ្យស្រឡាញ់រហូត ៣ នាក់ហើយ ក្រោយពីរៀបការជាង ៦ ឆ្នាំ។
អ្វីដែលមហាជនអ្នកគាំទ្រតែងចាប់អារម្មណ៍ និង សរសើរខ្លាំងចំពោះជីវិតគ្រួសារដ៏មានសុភមង្គលមួយនេះ ព្រោះតែងឃើញលោក នី រតនា បង្ហាញនូវការបំពេញតួនាទីជាស្វាមី និង ប៉ាដ៏សែនល្អ មើលថែថ្នាក់ថ្នម គ្រប់បែបយ៉ាងចំពោះប្រពន្ធ ជាពិសេសចាប់តាំងពីប្រពន្ធពពោះកូនទី ១ មកដល់ពពោះ និង សម្រាលកូនលើកទី ២ នេះ។
បើក្រឡេកទៅមើលភរិយារបស់លោកវិញ មិនត្រឹមតែមានរូបស្រស់ស្អាតទេ ថែមទាំងមានភាពវ័យឆ្លាត ពូកែរកស៊ី ព្រមទាំងជាភរិយាដ៏ល្អចេះយល់ចិត្ត និង មើលថែស្វាមី ព្រមទាំងកូនជាទីស្រឡាញ់។
ជាក់ស្ដែង ថ្មីៗនេះ អ្វីកាន់តែចាប់អារម្មណ៍ចំពោះប្ដីប្រពន្ធដ៏ផ្អែមល្ហែមមួយគូនេះទៀត ខណៈបានឃើញលោក នី រតនា កាន់តែបង្ហាញក្ដីស្រឡាញ់ និង ស្ងប់ស្ងែងចំពោះភរិយាបណ្ដូលចិត្ត ដែលនិយាយសរសើរទៅកាន់ភរិយា មិនត្រឹមតែស្រស់ស្អាត តែជាភរិយាកម្ររកបាន ពូកែមើលថែគ្រួសារ ប្ដី និង កូនៗគ្រប់សព្វ។
សារនោះ លោក នី រតនា បានរៀបរាប់ថា ៖ «ប្រពន្ធស្អាតមិនពិបារកឡើយ តែប្រពន្ធស្អាតហើយឈ្លាសវៃ ចេះដឹងទុកដាក់ខុសត្រូវ សុខទុក្ខប្ដី និងរៀបចំគ្រួសារ គឺពិបាករកណាស់ Tessa – ថេសា»៕