វណ្ណថាន សុំចិត្តមហាជនកុំទាន់អារកាត់ស្ដាប់តែម្ខាងមុនតុលាការសម្រេច ខណៈលោកកំពុងប្រមូលភស្តុតាងបញ្ជាក់ពីភាពស្អាតស្អំ
ថ្មីៗកន្លងទៅនេះ មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានជ្រាបមកហើយពីរឿងក្តៅគគុក បន្ទាប់ពីនារីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Thida Kol បានបង្ហោះសារទម្លាយពីតារាចម្រៀងជួរមុខក្នុងប្រទេសម្នាក់មានជំងឺដើរចម្លងគេតាមរយៈការរួមមេត្រី។
តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Thida Kol ជាបន្តប្បន្ទាប់ដែលបានបង្ហោះសាររៀបរាប់ផ្ដាំទៅតារាចម្រៀងជួរមុខម្នាក់នោះ ដោយពុំបានបញ្ជាក់ឈ្មោះ និង បង្ហាញមុហើយនោះ នារីម្នាក់នោះបានបង្ហាញរូបភាព Chat ជាបន្តបន្ទាប់ ដោយជាឈ្មោះ និង រូបភាពរបស់លោក វណ្ណថាន។
យ៉ាងណាមិញ រឿងរ៉ាវខាងលើត្រូវបានមហាជនផ្ទុះការវែកញែកពេញបណ្តាញសង្គម ដោយខ្លះយល់ថាជាការពិត និង ខ្លះគិតថាជារឿងប្រឌិត។ ម្យ៉ាងវិញទៀត មហាជនជាច្រើនក៏អន្ទះសារង់ចាំការបកស្រាយពីលោក វណ្ណថាន ផងដែរ។
ក្រោយពីអូសបន្លាយអស់រយៈពេលជាច្រើនសប្តាហ៍ នៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ វណ្ណថាន បានចេញលិខិតបំភ្លឺពីរឿងរ៉ាវខាងលើដោយលោកបានបញ្ជាក់ថា លោកស្ងប់ស្ងាត់ ព្រោះតែកំពុងពិភាក្សានឹងមេធាវី ព្រមទាំងធ្វើការតាមផ្លូវច្បាប់ដើម្បីស្វែងរកភាពស្អាតស្អំរបស់លោកត្រលប់មកវិញ។
ក្នុងនោះដែរ លោក វណ្ណថាន បានបញ្ជាក់ដែរថា លោកបានយកលទ្ធផលសុខភាពជូនតុលាការពិនិត្យរួចរាល់ហើយ ដូច្នេះសូមមហាជនកុំទាន់មានការអារកាត់ ឬស្ដាប់ចំពោះការលើកឡើងតែម្ខាង សូមរង់ចាំការសម្រេចរបស់តុលាការជាមុនសិន។
សូមអានសេចក្តីបំភ្លឺលម្អិតរបស់ វណ្ណថាន ខាងក្រោម៖