អស់ស្ទះ! Maddox កូនប្រុសច្បង Angelina Jolie ក្លាយជាជំនួយការអ្នកដឹកនាំឱ្យខ្សែភាពយន្តថ្មីរបស់ម្ដាយ
កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ សារព័ត៌មាន Daily Mail បានចេញផ្សាយថា Maddox អាយុ ២៣ ឆ្នាំ កូនប្រុសច្បងរបស់តារាសម្ដែង Angelina Jolie ដែលមានឈាមជ័រជាជនជាតិខ្មែរសុទ្ធ ត្រូវបានប្រទះឃើញជួយម្ដាយរបស់គេថតខ្សែភាពយន្តថ្មីកាលពីពេលថ្មីៗនេះ។
តាមសារព័ត៌មានដដែលបានឱ្យដឹងថា Maddox មានតំណែងជាជំនួយការទី ៣ របស់អ្នកដឹកនាំរឿងប្រចាំខ្សែភាពយន្តថ្មី «Stitches»។ ខ្សែភាពយន្តថ្មីនេះដែរដឹកនាំដោយអ្នកដឹកនាំសញ្ជាតិបារាំង Alice Wincour ដែលនិយាយពីរឿងរ៉ាវក្នុងពិភពហ្វេសសិន។ Angelina Jolie សម្ដែងជាតួអង្គ Maxine ជាអ្នកផលិតកុនជនជាតិអាមេរិកដែលបានជួបស្ត្រីជាច្រើនអំឡុងពេលកម្មវិធី Fashion Week។ យ៉ាងណាមិញ ចំពោះព័ត៌មានបន្ថែមពីសាច់រឿងមិនត្រូវបានទម្លាយនោះឡើយ។
គួរឱ្យដឹងថា Maddox កំពុងសិក្សាផ្នែកជីវគីមីសាស្ត្រនៅមហាវិទ្យាល័យ Yonsei ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែតាមព័ត៌មានបានលើកឡើងថា កូនប្រុសច្បងរបស់តារាសម្ដែហូលីវូដរូបនេះគឺហាក់ចំណាយពេលភាគច្រើនរបស់គេលើការផលិតកុន។ ជាក់ស្ដែង រូបគេបានធ្វើការជាមួយភាពយន្តរបស់ម្ដាយជាច្រើនរួមមានរឿង «By The Sea (2015), First They Killed My Father (2017), Without Blood (2024) និង រឿងថ្មីចុងក្រោយបំផុត Maria»៕