(វីដេអូ) សូត្រមន្តចូលរោងការល្ងាចនេះ ដារ៉ូ និង លីនដា ហៅគ្នាមកនិយាយតទល់ពីបញ្ហាក្នុងចិត្ត មុនសាងគ្រួសារពេញលេញ
កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ អ្នកគាំទ្រ និង មិត្តភក្តិ Influencers ល្បីឈ្មោះលោក ដារ៉ូ និង កញ្ញា លីនដា មានក្តីរំភើបជាខ្លាំង បន្ទាប់ពីខាងប្រុសបានរៀបចំកម្មវិធី សុំរៀបការមិត្តស្រីនៅក្នុងរោងកុន នាថ្ងៃខួបស្នេហ៍គម្រប់ ៣ ឆ្នាំរបស់ពួកគេ។
ដោយឡែកក្រោយពីលុតជង្គង់សុំគ្នារៀបការហើយនោះ លោក ដារ៉ូ និង កញ្ញា លីនដា ក៏មិនពន្យារពេលយូរនោះដែរ ដោយពួកគេបានប្រកាសរៀបចំពិធីមង្គលការនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ នេះហើយ។
ជាក់ស្តែងនៅល្ងាចថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ នេះ គឺជាពិធីសូត្រមន្ត ក្រុងពាលី និង កម្មវិធីប្រពៃណីក្នុងថ្ងៃមង្គលជ័យរបស់ Influencers ល្បីឈ្មោះទាំង ២ រូបនេះ ព្រោះថាស្អែកនេះគូស្នេហ៍វ័យក្មេងមួយគូនេះ នឹងប្តូរងារពីសង្សារ ក្លាយជាប្តីប្រពន្ធតាមប្រពៃណីយ៉ាងពេញលេញ។
មុនថ្ងៃរៀបការមួយថ្ងៃ លោក ដារ៉ូ និង កញ្ញា លីនដា បានចាប់ដៃគ្នាមកអង្គុយមុខកាមេរ៉ា ចែករំលែកពីគ្នានូវរឿង ២ ចំណុចរួមមាន «ពេញចិត្តគ្នាកន្លែងណា» និង «អត់ពេញចិត្តគ្នាកន្លែងណា» ដើម្បីជាការយល់ពីគ្នា និង គន្លឹះនៃការរក្សាចំណងស្នេហ៍របស់អ្នកទាំង ២ ឱ្យបានរឹងមាំអាចឈានដល់ថ្ងៃរៀបការបាន៕