ឆ្នាំថ្មីឡើងកូដ Nonkul ត្រូវគេហៅឱ្យដើរតួឯកបន្តកន្ទុយគ្នា រហូតលែងចង់ទទួលទៀត
ជឿជាក់ថាប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយតារាប្រុសវ័យក្មេងរូបសង្ហា សាច់ដុំកង់ៗ លោក Nonkul ដែលជាតារាប្រុសម្នាក់ក្នុងរង្វង់សិល្បៈថៃ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន។ ជាមួយនឹងស្នាដៃ និង ទេពកោសល្យសម្ដែងនេះ បានធ្វើឱ្យតារាប្រុសវ័យ ២៥ ឆ្នាំ Nonkul កំពុងតែក្ដាប់បានទីផ្សារសិល្បៈយ៉ាងច្រើន មិនថាក្នុង និង ក្រៅប្រទេសនោះទេ។
Nonkul គឺជាតារាប្រុសម្នាក់តែងតែប្រឹងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឥតឈប់ឈរ រហូតទទួលបានការសរសើរពីសំណាក់មហាជនជារឿយៗ។ ពីមួយរឿងទៅមួយរឿង គេសង្កេតឃើញតារាសម្ដែងប្រុសរូបនេះតែងតែសម្ដែងក្នុងចរិតតួអង្គផ្សេងៗ ស្ទើរតែមិនឱ្យជាន់គ្នាឡើយ។
ដោយឡែក ក្នុងឆ្នាំ ២០២៣ នេះតារាប្រុសរូបសង្ហា Nonkul កំពុងតែទទួលមមាញឹកនឹងការងារខ្លាំង។ ថ្លែងក្នុងបទសម្ភាសកាលពីពេលកន្លងទៅ អ្នកកំលោះ Nonkul បានទម្លាយថា ក្នុងឆ្នាំថ្មីលោកក្តាប់បានតំណែងតួឯកដល់ទៅ ៤ រឿងឯណោះ ដែលធ្វើឱ្យលោកត្រូវធ្វើការ ៧ ថ្ងៃក្នុងមួយសប្តាហ៍ឯណោះ។
ទន្ទឹមនឹងទទួលបានការងារច្រើននេះ Nonkul ក៏បានទម្លាយអារម្មណ៍ផងដែរថា លើកក្រោយលោកច្បាស់មិនទទួលច្រើនទៀតឡើយ ពោលគឺទទួលមួយៗប៉ុណ្ណោះ ព្រោះមានអារម្មណ៍ថារីករាយជាង បានហ្វឹកហាត់ និង ស្រាវជ្រាវបានច្រើន ដោយហេតុថាពេលនេះរវល់ខ្លាំងស្ទើរតែគ្មានពេលសម្រាក៕