អ្នកគាំទ្រជជីកចង់ដឹងពេក ឥលូវក្រុមហ៊ុនបកស្រាយរឿង ឈុតជក់បារីរបស់ Lim Ji Yeon ហើយ
ថ្មីៗនេះ ឈុតជក់បារីរបស់តារាសម្ដែងស្រី Lim Ji Yeon ដែលបានដើរជាតួអង្គក្នុងរឿង «The Glory» បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតមានការងឿងឆ្ងល់ថាតើតារាស្រីរូបនេះ ពិតជាបានជក់បារីមែនទេ ពេលថតឈុតនេះ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ បានប្រមូលយកមតិចម្រុះពីសំណាក់មហាជន ហើយបានទាក់ទងទៅក្រុមហ៊ុនរបស់តារាស្រីរូបនេះ ដើម្បីចង់ដឹងការបកស្រាយថា៖ «ឈុតជក់បារីនោះ តើនាងបានជក់បារីមែនឬអត់?»។
ឆ្លើយតបនឹងការបញ្ចេញមតិទាំងអស់ លោក Lee Jin Ho ដែលជាអ្នកតំណាងរបស់ក្រុមហ៊ុនគ្រប់គ្រងរបស់តារាស្រីរូបនេះ បាននិយាយថា ដើមឡើយ Lim Ji Yeon មិនដែលជក់បារីទេ ប៉ុន្តែដើម្បីឱ្យមើលទៅគឺដូចធម្មជាតិ នាងក៏បានថតជក់បារីមែនទែន បន្ទាប់ពីបានដឹងការពិត ទស្សនិកជនពិតជាកោតសរសើរដល់តារាស្រីរូបនេះយ៉ាងខ្លាំង ចំពោះទឹកចិត្តដែលស្រឡាញ់ការសម្ដែងរបស់នាង៕