ស្វាគមន៍វត្តមាន កូនផ្សោតទី ៤ ប្រចាំឆ្នាំ ២០២៣ អាយុត្រឹម ០៥ ថ្ងៃ គួរឱ្យស្រឡាញ់ណាស់!
ជាដំណឹងដ៏រីករាយ សម្រាប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ ដែលក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និង ស្ទឹងត្រែង រដ្ឋបាលជលផល និង អង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយ ជាកូនផ្សោតទី ៤ ក្នុងឆ្នាំ ២០២៣ បន្ទាប់ពីទទួលបានព័ត៌មានពីឆ្មាំទន្លេប្រចាំការនៅអន្លង់កាំពី។
តាមប្រភពបានឱ្យដឹងថា ក្រុមការងារប្រទះឃើញកូនផ្សោតនេះ តាមរយៈរូបថតដែលថតបាន នៅម៉ោង ១៣ និង ៣០ នាទីរសៀល នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ នៅចំណុចអន្ទង់វៀននៃអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
តាមការអង្កេតបានឱ្យដឹងទៀតថា កូនផ្សោតទើបកើតថ្មីនេះ មានអាយុប្រមាណ ០៥ ថ្ងៃ កំពុងហែលជាមួយផ្សោតពេញវ័យចំនួន ៥ ក្បាលទៀត។ ជាការកត់សម្គាល់ នេះជាកូនផ្សោតទី ៤ ហើយ ដែលបានកត់ត្រាចាប់តាំងពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៣៕
ប្រភព ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ