ចែកគ្នាដឹង! អ្នករស់នៅខណ្ឌទាំង ៨ នៅភ្នំពេញ EDC ប្រកាសរអាក់រអួលភ្លើង ៤ ថ្ងៃចាប់ពីថ្ងៃនេះ តាមម៉ោងកំណត់
អគ្គិសនីកម្ពុជា នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៤ បានជូនដំណឹងស្ដីពីការអនុវត្តការងារជួសជុល ផ្លាស់ប្ដូរដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្ដាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ដែលធ្វើឱ្យមានបញ្ហារអាក់រអួលចរន្តអគ្គិសនីប្រើប្រាស់នៅតំបន់មួយចំនួនទៅតាមពេលវេលា ចាប់ពីថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងនោះ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត។ តំបន់ដែលនឹងមានផលប៉ះពាល់នោះមានដូចជា ៖
១. ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៤ ៖
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌសែនសុខ។
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌជ្រោយចង្វា, ខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ។
២. ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៤ ៖
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌព្រែកព្នៅ។
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ។
៣. ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៤ ៖
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌពោធិ៍សែនជ័យ, ខណ្ឌព្រែកព្នៅ និងខណ្ឌច្បារអំពៅ។
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌឫស្សីកែវ, ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។
៤. ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៤ ៖
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌសែនសុខ និងខណ្ឌច្បារអំពៅ
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌឫស្សីកែវ និង ខណ្ឌពោធិ៍សែនជ័យ៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖