ចូលរួមសោកស្ដាយ! នៅប្រទេសតង់ហ្សានី មានករណីបាក់រលំអគារកម្ពស់ ៤ ជាន់ស/ង្ក,-ត់មនុស្សស្ល-ា./ប់ និង របួសរាប់សិបនាក់គួរឱ្យអ-ា/សូរ
វេលាម៉ោងប្រមាណ ៩ ព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ (ពេលវេលាក្នុងតំបន់) អគារកម្ពស់ ៤ ជាន់ស្ថិតនៅក្នុងផ្សារមួយនាតំបន់ Kariakoo ជាយក្រុង Dar es Salaam ប្រទេសតង់ហ្សានី បានបាក់រលំភ្លាមៗយ៉ាងរន្ធត់ បណ្ដាលឱ្យមនុស្សជិត ១០០ នាក់ស្លាប់ និង របួស។
តាមការបញ្ជាក់ពីលោកស្រី Damia Suluhu Hassan ប្រធានាធិបតីប្រទេសតង់ហ្សានី កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៣ នាក់បានស្លាប់ ខណៈជាង ៨០ នាក់ផ្សេងទៀតត្រូវបានសង្គ្រោះ និង បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ទិដ្ឋភាពស្ដែងៗនៅកន្លែងកើតហេតុបង្ហាញឱ្យឃើញក្រុមសង្គ្រោះ រួមទាំងប្រជាពលរដ្ឋបាននាំគ្នាខ្នះខ្នែងកាយកម្ទេចផ្ទាំងថ្មនៃអគារដែលដួលរលំដើម្បីស្វែងរកជនរងគ្រោះ ដែលនៅកប់ជាប់ក្រោមនោះដោយក្ដីសង្ឃឹមថាពួកគេនឹងនៅមានជីវិត។ ខាងអាជ្ញាធរនឹងធ្វើការរុករកជនរងគ្រោះដែលនៅជាប់ក្រោមគំនរអគារដោយមិនសម្រាកឡើយ លុះត្រាតែពួកគេរកឃើញជនរងគ្រោះទាំងអស់។ ចំពោះមូលហេតុនៃការបាក់រលំអគារដ៏ខ្ពស់ក្នុងផ្សារនេះវិញ ខាងអាជ្ញាធរនឹងដាក់ការស៊ើបអង្កេតក្រោយបញ្ចប់ការរុករកអ្នករងគ្រោះ៕