(វីដេអូ) អ្នកផាត់មុខម្នាក់ បង្ហាញទិដ្ឋភាពរោងបុណ្យសពលោក កៅ សីហា ពេលយប់ ហាក់ស្ងប់ស្ងាត់មិនសូវមានអ្នកនៅកំដរ
ចំពោះដំណឹងមរណភាពរបស់លោក កៅ សីហា ពិតជាបានធ្វើឱ្យមហាជន ជាពិសេសអ្នកសិល្បៈជាច្រើន បានបង្ហាញការសោកស្ដាយជាពន់ពេក និង បង្ហាញនូវចិត្តអាណិត ស្រណោះអាល័យចំពោះការចាកចេញគ្មានថ្ងៃត្រឡប់របស់លោកជាខ្លាំង។
យ៉ាងណាមិញ តាមរយៈការបង្ហោះជាបន្តបន្ទាប់លើហ្វេសប៊ុករបស់អ្នកសិល្បៈជាច្រើនរូប នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ បានបង្ហាញពីទិដ្ឋភាពផ្ទាល់នៃពិធីបុណ្យសពរបស់លោក កៅ សីហា ដែលបានឱ្យដឹងថាសពរបស់លោកបានតម្កល់ និង រៀបចំធ្វើបុណ្យនៅផ្ទះរបស់លោកផ្ទាល់ ដែលនឹងត្រៀមដង្ហែទៅបូជានៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ នៅវេលាម៉ោង ១៤:០០ នាទីរសៀល នៅឯវត្តព្រែកឯង។
ក្នុងទិដ្ឋភាពនៃពិធីបុណ្យសពរបស់លោក កៅ សីហា នេះដែរ ឃើញថាមានអ្នកសិល្បៈជាច្រើនរូបបានចូលរួមគោរពវិញ្ញាណក្ខន្ធ និង រំលែកទុក្ខដោយផ្ទាល់ ពេញដោយក្ដីរំជួលចិត្ត និង ស្រណោះអាល័យខ្លាំងចំពោះរូបលោក។
ដោយឡែក បើចាប់អារម្មណ៍ពីទិដ្ឋភាពនាពេលយប់នៃពិធីបុណ្យសពវិញ តាមរយៈការបង្ហោះវីដេអូលើហ្វេសប៊ុករបស់អ្នកផាត់មុខឈ្មោះ Eam SoKha បានបង្ហាញពីទិដ្ឋភាពនៃរោងបុណ្យនៅវេលាម៉ោង ១១:៣០ នាទីយប់ ហាក់ស្ងប់ស្ងាត់មិនសូវឃើញមានអ្នកនៅកំដរោងសពឡើយ។
ក្នុងនោះ លោក Eam SoKha បានរៀបរាប់ភ្ជាប់ជាមួយវីដេអូថា ៖ «វីដេអូនេះថតម៉ោង 11.30 នាទីយប់ ជាអ្នកដឹកនាំរឿងល្បីមួយរូប ដែលធ្លាប់បណ្ដុះបណ្ដាលមនុស្សច្រើនឱ្យមានមុខមាត់ក្នុងសង្គម តែពេលដែលស្លាប់មានមនុស្សតិចបំផុតមកកំដរបង មនុស្សដែលធ្លាប់ដើរលេងសប្បាយជាមួយពេលនៅរស់បាត់ទៅណាអស់ហើយ»៕
សូមទស្សនាវីដេអូខាងក្រោម៖