(វីដេអូ) ដាឡែត និង ម៉ាលីន ខំលាក់ ហៅគ្នាមិត្តភក្ដិៗ ស្រាប់តែ រស្មី ប្រាប់ពីទំនាក់ទំនងពួកគេខ្ទេចអស់
បើគិតមដល់ពេលនេះ រយៈពេលមួយសប្តាហ៍ហើយ ដែលបេក្ខជនឆ្នើម កែវ វង្សច័ន្ទរស្មី បានចាកចេញពីកម្មវិធី MasterChef Cambodia រដូវកាលទី ៣ កាលពីសប្តាហ៍ទី ២១ កន្លងទៅ។
យ៉ាងណាមិញ ក្នុងការចាកចេញពីកម្មវិធី MasterChef Cambodia រដូវកាលទី ៣ ត្រឹម Top 7 នេះដែរ រស្មី ក៏មានមហាជន និង អ្នកគាំទ្ររបស់អ្នកនាងមានការសោកស្តាយយ៉ាងខ្លាំង និង នៅតែបន្តគាំទ្រអ្នកនាង តាមរយៈការតាមដានបណ្តាញសង្គមនានារបស់អ្នកនាងផងដែរ។
ដោយឡែក ក្រោយចាកចេញពីកម្មវិធីបានប្រមាណ ១ សប្តាហ៍ អ្នកនាង រស្មី បានធ្វើការឡាយលក់ដូរតាមអនឡាញជាធម្មតា ក៏មានអ្នកគាំទ្រសាកសួរពាក់ព័ន្ធនឹង កញ្ញា ឆៃ តារាម៉ាលីន និង លោក ចៅដាឡែត ថា៖ «អ្នកទាំង ២ ពិតជាសង្សារនឹងគ្នាមែនអត់?»។
ភ្លាមនោះ មិនបង្អង់ អ្នកនាង រស្មី ក៏បានឆ្លើយថា៖ «លោក ដាឡែត និង កញ្ញា ម៉ាលីន ពិតជាសង្សារនឹងគ្នាពិតមែន»។ លើសពីនោះ អ្នកនាង រស្មី បានរំឭកថា កាលពីអ្នកនាង និង បេក្ខជន វណ្ណី ធ្លាប់និយាយពីអ្នកទាំង ២ ថា៖ «ម៉េចមកស្រឡាញ់គ្នានៅពេលប្រឡង» គឺជាពាក្យចេញពីចិត្ត ដោយការបារម្ភ មិនមែនជាការរិះគន់នោះទេ។
អ្នកនាង រស្មី បញ្ជាក់ថា៖ «មូលហេតុ ដែលអ្នកនាង និង វណ្ណី និយាយបែបនេះ ក៏ព្រោះតែមុននឹងប្រកួត អ្នកផលិតកម្មវិធីធ្លាប់ប្រាប់ហើយថា ហាមមានស្នេហាក្នុងការប្រកួត ប៉ុន្តែ ដាឡែត និង ម៉ាលីន មានស្នេហានឹងគ្នា ទើបអ្នកនាងបារម្ភ»៕