វ៉ាវ! ថ្ងៃខួបអាយុ ៤៣ ឆ្នាំ ស្រីពៅមុខឈើ តែងខ្លួនមួយចាស់ដៃពាក់ពេជ្រតម្លៃជិត ១ លានដុល្លារ ជះភាពអភិជនខ្លាំង
បើចាប់អារម្មណ៍ចំពោះតារាកំប្លែងភេទទី ៣ មានប្រជាប្រិយភាព ស្រីពៅមុខឈើ មួយរយៈចុងក្រោយនេះ ឃើញថានាងមិនសូវមានសកម្មភាពនៅក្នុងការថតរឿងកំប្លែង ឬ លេចមុខនៅតាមឆាកទូរទស្សន៍ដូចប៉ុន្មានឆ្នាំមុននោះទេ ផ្ទុយទៅវិញភាគច្រើនគេសង្កេតឃើញ ស្រីពៅមុខឈើ លេចមុខនៅក្នុងកម្មវិធីធំៗ ឬ កិច្ចការសប្បុរសធម៌មួយចំនួនទៅវិញ។
យ៉ាងណាមិញ ស្រីពៅមុខឈើ ត្រូវបានគេចាត់ទុកជាតារាកំប្លែងដែលមានសំណាងជាងគេ ដោយពេលនេះនាងកំពុងរស់នៅក្នុងជីវភាពហ៊ឺហារ មានរថយន្តទំនើប ធ្វើដំណើរកម្សាន្តទាំងក្នុង និង ក្រៅប្រទេសចាយជីវិតយ៉ាងអភិជន។
ដោយឡែក ថ្មីៗនេះ តារាកំប្លែង ស្រីពៅមុខឈើ កាន់តែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ ក្រោយពីបានឃើញវីដេអូកិច្ចសម្ភាសរបស់នាងជាមួយ លោក អ៊ឹម ជីវ៉ា ក្នុងកម្មវីធីខួបកំណើតគំរប់ខួប ៤៣ ឆ្នាំ ដែលបានឃើញរៀបចំយ៉ាងអធិកអធម និង មានវត្តមានរបស់អ្នកសិល្បៈជាច្រើនផងដែរ។
ក្នុងវីដេអូកិច្ចសម្ភាសនោះ អ្វីដែលកំពុងធ្វើឱ្យមហាជនហាក់ភ្ញាក់ផ្អើលបើកភ្នែកធំៗ ខណៈបានស្ដាប់តារាកំប្លែងភេទទី ៣ រូបនេះ រៀបរាប់ពីជីវិតអភិជនរបស់នាង ជាពិសេសទម្លាយពីគ្រឿងអលង្ការពេជ្រដែលនាងបានពាក់នៅកម្មវិធីខួបកំណើតរបស់ខ្លួននោះ មានតម្លៃរហូតដល់ជិតខ្ទង់លានដុល្លារឯណ្ណោះ គឺគ្រឿងពេជ្រ ២ ឈុត មានតម្លៃជាង ៨០ ម៉ឺនដុល្លារ។
ពាក់ព័ន្ធនឹងគ្រឿងពេជ្រទាំងឈុតៗមានតម្លៃខ្ទង់ជិតលានដុល្លារនោះដែរ ត្រូវបានតារាកំប្លែងភេទទី ៣ ស្រីពៅមុខឈើ ទម្លាយថា បានមកពីការខិតខំប្រឹងប្រែង ពីកម្លាំងញើសឈាមរបស់ខ្លួន ដែលតស៊ូធ្វើការងារទាំងលើអាជីពសិល្បៈ និង ការងាររកស៊ីលើមុខជំនួញនោះ៕