យូរហើយទើបដឹង! នៅតាកែវ មានកន្លែងកម្សាន្ត ៤ នៅជិតវត្តស្រាប់ ចេញពីវត្តធ្វើបុណ្យចូលលេងបានតែម្ដង
ពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងឆ្នាំ ២០២៤ នេះ ប្រារព្ធឡើងចំនួន ០៣ ថ្ងៃ នៅថ្ងៃទី ០១-០២-០៣ ខែកញ្ញា ខណៈពិធីបុណ្យដ៏ធំនេះ ជាឱកាសដ៏ល្អសម្រាប់ការជួបជុំក្រុមគ្រួសារ ញាតិមិត្ត បងប្អូន និង ធ្វើបុណ្យរួមគ្នាតាមវត្តអារាម ព្រមទាំងធ្វើដំណើរកម្សាន្តជួបជុំក្រោយធ្វើបុណ្យរួចរាល់។
ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមណែនាំនូវកន្លែងលម្ហែកម្សាន្តចំនួន ០៤ នៅក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលនៅជិតវត្តអារាមស្រាប់ អាចឱ្យប្រិយមិត្តចេញពីវត្តទៅលេងកម្សាន្តបានតែម្ដង ដែលមានដូចជា ៖
១. រមណីយដ្ឋានទន្លេបាទី
២. រមណីយដ្ឋានភ្នំតាម៉ៅ
៣. រមណីយដ្ឋានភ្នំជីសូរ
៤. រមណីយដ្ឋានវត្តភ្នំខ្លែង