ញាក់សាច់! មង្គលការកូនមហាសេដ្ឋីឥណ្ឌា ភ្ញៀវចូលរួមសុទ្ធតែលំដាប់ល្បីៗ ប្រែពិធីមង្គលការទៅជាកម្រាលព្រំក្រហម
ក្រោយការប្រារព្ធពិធី pre-wedding ដ៏ប្រណីតរយៈពេលរាប់ខែមក ថ្ងៃជ័យវេលាល្អក៏មកដល់ ពិធីមង្គលការផ្លូវការរបស់កូនប្រុសពៅមហាសេដ្ឋីឥណ្ឌា Anant Ambani ក៏បានប្រារព្ធធ្វើឡើងហើយ នៅទីក្រុង Mumbai ប្រទេសឥណ្ឌា។
កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ ជាថ្ងៃទី ១ នៃពិធីមង្គលការរបស់លោក Anant Ambani និងគូស្នេហ័៍ Radhika Merchant។ ក្នុងថ្ងៃដំបូងនេះដែរ សង្កេតឃើញថា ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជនស្ទើពាសពេញពិភពលោក ដោយសារតែវត្តមានអ្នកដែលបានអញ្ជើញចូលរួម សុទ្ធតែលំដាប់ៗកំពូលៗ កែប្រែរោងពិធីមង្គល ទៅជាកម្រាលព្រំក្រហម យ៉ាងទាក់ទាញបំផុត។
តាមព័ត៌មានបានបង្ហាញឱ្យឃើញវត្តមានតារាកំពូលល្បីៗមួយចំនួន ក៏ដូចជាអ្នកនយោបាយកំពូលៗ រាប់គិតចាប់ពីតារាទូរទស្សន៍ Kim និង Kloe Kardashian តារាសម្ដែង John Cena, Priyanka Chopra និង Nick Jonas ដល់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Tony Blair និង Boris Johnson រួមទាំងប្រធាន FIFA លោក Gianni Infantino ជាដើម។ ក្រៅពីនោះ ក៏មានវត្តមានតារាបូលីវូដល្បីៗជាច្រើនរូបទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា ពិធីមង្គលការធំបំផុតប្រចាំប្រទេសឥណ្ឌានេះ នឹងប្រារព្ធធ្វើឡើងរយៈពេល ៤ ថ្ងៃ រាប់ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ៕
ប្រភព៖ Kenh14