មួយឈុតចូលរួមកម្មវិធី លោកជំទាវ ហ៊ុន ម៉ាណា ពិតជាស្រស់ស្អាតខ្លាំង ជាសម្លៀកបំពាក់ពីម៉ាកដ៏ល្បីរបស់អ៊ីតាលី
ជារឿយៗនៅលើបណ្តាញសង្គម យើងតែងឃើញលោកជំទាវ ហ៊ុន ម៉ាណា សកម្មជាមួយសកម្មភាពសង្គម និង ការងារជាច្រើន ដោយក្នុងសម្លៀកបំពាក់សាមញ្ញរាបសាគួរឱ្យគោរពស្រលាញ់បំផុត។ ក្រឡេកមកថ្មីៗនេះ នៅក្នុងកម្មវិធីជប់លៀងដ៏ពិសេសមួយ លោកជំទាវបានគ្រងឈុតរ៉ូបពណ៌ខ្មៅ រំលេចផ្កាពណ៌លឿងធំៗ ពិតជាមើលមកទាក់ទាញ និង ស្រស់ស្អាតជាខ្លាំង។
ជាការពិតណាស់ តាមរយៈរូបភាព និង វីដេអូបង្ហោះនៅលើបណ្តាញសង្គម Instagram លោកជំទាវ ហ៊ុន ម៉ាណា បានតុបតែងខ្លួនស្លៀកពាក់រ៉ូបនេះ ដើម្បីចូលរួមក្នុងកម្មវិធីខួបកំណើតរបស់ អ្នកឧកញ៉ា គិត ម៉េង ដែលគេស្គាល់ថាជាសេដ្ឋីវាល់លាននៅស្រុកខ្មែរ។ នៅក្នុងកម្មវិធីនេះដែរ លោកជំទាវ បានចូលរួមជាមួយស្វាមី ឯកឧត្តម ឌី វិជ្ជា ដោយបានថតរូបកាន់ដៃគ្នាយ៉ាងស្និទ្ធស្នាល ស័ក្តិសម មើលមកផ្អែមល្ហែមដូចជាគូស្នេហ៍ថ្មោងថ្មី គួរឱ្យច្រណែនបំផុត។
សម្រាប់រ៉ូបដែលលោកជំទាវកំពុងពាក់នេះ បើតាមការស្រាវជ្រាវ ជាសម្លៀកបំពាក់មកពីម៉ាកដ៏ល្បីរបស់អ៊ីតាលីគឺ Dolce & Gabbana។ បង្កើនភាពលេចធ្លោជាមួយឈុតនេះ លោកជំទាវបានបន្ថែមគ្រឿងលម្អតែបន្តិចបន្តួច ដោយមានបំពាក់ត្រឹមចិញ្ចៀនមួយវង់ និង ក្រវិលត្បូងទំហំសមល្មមជាការស្រេច៕