ឈុតក្រមាស្អាតៗស៊ីវិល័យណាស់! មាន សូនីតា ដឹកនាំក្រុមបង្ហាញម៉ូដ នាំយកឈុតក្រមាសហសម័យ បង្ហាញលើកដំបូងក្នុងកម្មវិធី «រាត្រីចងចាំ»
កាលពីថ្ងៃទី ១៤ ខែ ធ្នូ កន្លងទៅនេះ រាជិនីក្រមា មាន សូនីតា បានបង្ហាញវត្តមានលើកដំបូងក្នុងកម្មវិធី «រាត្រីចងចាំ» ដែលធ្វើឡើងជាលើកទី ៥ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។ ខណៈកម្មវិធីធ្វើឡើងដើម្បីជាការអបអរសាទរ ការចុះក្រមាក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូផងនោះ មាន សូនីតា នាងបានចូលរួមបង្កើតទស្សនីយភាពដ៏ពិសេស ដែលជាការបង្ហាញម៉ូដឈុតសម្លៀកបំពាក់ក្រមា រចនាបែបសហសម័យ មើលមកពិតជាហ្វេហ្សិនស៊ីវិល័យបំផុត។
ចង់ដឹងថាតើឈុតក្រមារបស់នាងមានភាពច្នៃប្រតិដ្ឋប៉ុនណា តស់! យើងទៅទស្សនាទាំងអស់គ្នា។