![ឡូយកប់! អ្នកច្នៃម៉ូដម្នាក់ទិញសូត្រពីប៉ារីស ឌីហ្សាញចេញជាឈុតចម្រុះពណ៌ បង្ហាញក្នុងកម្មវិធីហ្វេហ្សិនធំបំផុតប្រចាំឆ្នាំនៅកម្ពុជា](https://www.popular.com.kh/wp-content/uploads/2024/12/Master-for-Web-25.jpg)
ឡូយកប់! អ្នកច្នៃម៉ូដម្នាក់ទិញសូត្រពីប៉ារីស ឌីហ្សាញចេញជាឈុតចម្រុះពណ៌ បង្ហាញក្នុងកម្មវិធីហ្វេហ្សិនធំបំផុតប្រចាំឆ្នាំនៅកម្ពុជា
ឥលូវទំនោរនិយមឬ Trend ក្នុងស្រុកយើងពិតជាមិនធម្មតាឡើយ ឬអាចនិយាយថា អាចប្រកួតប្រជែងជាមួយម៉ាកអន្តរជាតិធំៗបាន។ ជាក់ស្តែង ថ្មីៗនេះតាមរយៈកម្មវិធីបង្ហាញម៉ូដ Phnom Penh Designers Week ដែលជាកម្មវិធីបង្ហាញម៉ូដហ្វេហ្សិនធំបំផុតប្រចាំឆ្នាំនៅកម្ពុជា អ្នកច្នៃម៉ូដ Thomas Jaffre ប្រចាំម៉ាក AMBRE Men បានបញ្ចេញម៉ូដសម្លៀកបំពាក់ថ្មីយ៉ាងពិសេស ដែលជាខូឡិកហ្សិនសម្រាប់រដូវត្រជាក់ fall/winter 2024-25។
![](https://www.popular.com.kh/wp-content/uploads/2024/12/5-43.jpg)
![](https://www.popular.com.kh/wp-content/uploads/2024/12/469960533_989590433186254_4995367010276010405_n.jpg)
ដើរបង្ហាញម៉ូដមានឈុតបុរស និង នារី ខូឡិកហ្សិនថ្មីនេះឈ្មោះថា Comic Strips។ ការបង្កើតខូឡិកហ្សិនត្រូវបានសហការគ្នាជាមួយ Smateria ជាម៉ាកដ៏ល្បីដែលធ្វើកាបូបឱ្យម៉ាក Ambre Men ផ្ទាល់។ ខូឡិកហ្សិននេះដែរ ត្រូវបានបំផុសគំនិតពីសូត្រ ដែលអ្នកច្នៃម៉ូដប្រចាំម៉ាកបានទិញពីទីក្រុងប៉ារីស ហើយយកមកធ្វើជាសម្លៀកបំពាក់ចម្រុះពណ៌ ដោយរចនាលាយក្រណាត់បោះពុម្ពរូបតុក្កតា comic strips។
![](https://www.popular.com.kh/wp-content/uploads/2024/12/469931570_989590366519594_6236656991596491097_n.jpg)
![](https://www.popular.com.kh/wp-content/uploads/2024/12/1-84.jpg)
![](https://www.popular.com.kh/wp-content/uploads/2024/12/2-73.jpg)
![](https://www.popular.com.kh/wp-content/uploads/2024/12/3-65.jpg)
ពីមួយឈុតទៅមួយឈុតពិតជាឡូយ Comic Strips គឺជាខូឡិកហ្សិនផ្តល់នូវអារម្មណ៍រីករាយ ចម្រុះពណ៌ និង ស្ពតនិយមយ៉ាងទំនើប ឃើញហើយគួរឱ្យទាក់ចិត្តបំផុត។ ជាពិសេសការប្រើក្រណាត់សូត្រ លាយឡំរំលេចពណ៌ចម្រុះ ថែមដោយកាបូបជាគ្រឿងលម្អទៀត ពិតជាបង្កភាពឡូយឆាយ ជាហ្វេហ្សិនស៊ីមេទ្រីបំផុតសម្រាប់រដូវត្រជាក់ចុងឆ្នាំនេះ៕
![](https://www.popular.com.kh/wp-content/uploads/2024/12/469981663_989591359852828_8464064717596321889_n.jpg)