កាន់តែឡើងកម្ដៅ! Thida kol បញ្ជាក់ថាសុំទោស វណ្ណថាន តែរឿងជំងឺមួយទេ ឯរឿងផ្សេងជាការពិត នាងនឹងធ្វើតាមច្បាប់ដោយគ្មានការលើកលែង
ពិតណាស់ ជុំរិញរឿងរ៉ាវរវាងនារីមានហ្វេសប៊ុកឈ្មោះ Thida Kol និង តារាចម្រៀងប្រុស វណ្ណថាន បានផ្ទុះលើហ្វេសប៊ុកជាថ្មី នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ ម្សិលមិញនេះ បន្ទាប់ពីលោក វណ្ណថាន បានចេញលិខិតបំភ្លឺពីរឿងរ៉ាវមួយនេះ ដោយលោកបានបញ្ជាក់ថា លោកស្ងប់ស្ងាត់ ព្រោះតែកំពុងពិភាក្សានឹងមេធាវី ព្រមទាំងធ្វើការតាមផ្លូវច្បាប់ដើម្បីស្វែងរកភាពស្អាតស្អំរបស់លោកត្រលប់មកវិញ។
លើសពីនេះ លោក វណ្ណថាន បានបញ្ជាក់ដែរថា លោកបានយកលទ្ធផលសុខភាពជូនតុលាការពិនិត្យរួចរាល់ហើយ ដូច្នេះសូមមហាជនកុំទាន់មានការអារកាត់ ឬស្ដាប់ចំពោះការលើកឡើងតែម្ខាង សូមរង់ចាំការសម្រេចរបស់តុលាការជាមុនសិន។
បន្ទាប់ពីលោក វណ្ណថាន ចេញលិខិតបំភ្លឺទាក់ទងនឹងរឿងរ៉ាវខាងលើ នៅរសៀលថ្ងៃទី ១៩ ខែធ្នូ ដដែលនោះ ក៏បានឃើញគណនីហ្វេសប៊ុករបស់ Thida Kol បានចេញឡាយវីដេអូ ដោយបាននិយាយបញ្ជាក់ជុំវិញរឿងជំងឺម្ដងទៀត និង ភ្ជាប់ជាមួយលិខិតពេទ្យមកបញ្ជាក់បន្ថែមថាពេលនេះ នាងពិតជាកំពុងឈឺពិតមែនទាក់ទងនឹងជំងឺមាត់ស្បូន។
ក្នុងនោះដែរ Thida Kol ក៏បានរៀបរាប់បញ្ជាក់ថារឿងជំងឺដែលនាងបានបង្ហោះថាឆ្លងពីខាងប្រុសនោះ គឺជារឿងយល់ច្រឡំ ដោយនាងបានសូមទោសជាសាធារណៈចំពោះមហាជន និង ម្ចាស់សាមីខ្លួន ដែលកន្លងមកបានចោទថាឆ្លងពីខាងប្រុស បណ្ដាលឱ្យមហាជនយល់ច្រឡំប៉ះពាល់ដល់កិត្តិយសរបស់តារាចម្រៀងរូបនេះ ដែលជំងឺនេះគឺនាងកើតដោយខ្លួនឯងទេ។ ទាក់ទងនឹងជំងឺនេះដែរ Thida Kol ក៏បានប្រាប់ថា គឺនាងកំពុងស្ថិតក្នុងដំណាក់កាលហើមស្បូន ប៉ុន្តែមិនទាន់ច្បាស់ថាកើតជំងឺមហារីកនៅឡើយទេ ដោយកំពុងពិនិត្យព្យាបាលតាមដានបន្ត។
យ៉ាងណាមិញ ក្រោយពីចេញឡាយវីដេអូរៀបរាប់បញ្ជាក់ពីរឿងជំងឺ និង សុំទោសជាសាធារណៈដល់តារាចម្រៀងប្រុស វណ្ណថាន ក៏បានឃើញ Thida Kol ចេញបង្ហោះសារបន្ថែមទៀត ព្រមទាំងបញ្ជាក់ថានាងសុំទោសជាសាធារណៈនេះ គឺចំពោះតែរឿងជំងឺមួយទេ ប៉ុន្តែរឿងផ្ទាល់ខ្លួនផ្សេងទៀតដែលនាងធ្លាប់បាននិយាយ គឺជារឿងពិតទាំងអស់ ដោយនាងនឹងធ្វើតាមផ្លូវច្បាប់ដោយគ្មានការលើកលែង។
សារនោះ Thida Kol បានផុសរៀបរាប់នៅរំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ ខែធ្នូ នេះថា ៖ «ខ្ញុំបានចេញបញ្ជាក់ហេីយថា ខ្ញុំឈឺជាការពិត ចំណែកមហារីកវិញស្អែកទេីបខ្ញុំពិនិត្យម្តងទៀត! ដេីម្បីឱ្យបងប្អូនបានមេីលឱ្យច្បាស់ថាខ្ញុំមិនបានបោកប្រាស់។
ពាក់ព័ន្ធជាមួយរឿងបុគ្គលវិញ ខ្ញុំសុំបញ្ជាក់ថា ខ្ញុំចេញសុំទោសគាត់ជាសាធារណៈតែរឿងជំងឺមួយគត់។ រឿងអ្វីផ្សេងទៀតដែលខ្ញុំធ្លាប់បាននិយាយ គឺជារឿងពិតទាំងអស់! ព្រោះមានសាក្សីនៅក្នុងផ្ទះនោះមួយដែរ។
-ទី 1 ខ្ញុំទទួលកំហុសមុខច្បាប់រឿងជំងឺទាំងអស់
-ទី 2 ខ្ញុំសុំឱ្យគាត់បូកបញ្ចូលក្នុងពាក្យបណ្តឹងផងដែរថា តេីគាត់ពិតជាបានចាប់បង្ខំគេមែនដែរឬទេ
-ទី 3 ខ្ញុំនឹងដាក់ពាក្យបណ្តឹងរឿងដែលគេបានរំលោភបំពានមកលេីរូបខ្ញុំ។
ដូចនេះចាប់ពីថ្ងៃនេះទៅសូមធ្វេីតាមផ្លូវច្បាប់ដោយគ្មានការលេីកលែង អរគុណ!»៕