ទើបតែចូលដល់ថៃបាន ១ យប់សោះ ខ្យល់ព្យុះ Noru ធ្វើឱ្យមនុស្សស្ល-ា..ប់ និង រងរបួស សរុប ៣ នាក់
គេហទំព័រព័ត៌មាន Bangkok Post បានចុះផ្សាយនាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ នេះថា នាយកដ្ឋានបង្ការ និង កាត់បន្ថយគ្រោះមហន្តរាយបានឱ្យដឹងថា ព្យុះត្រូពិច Noru ដែលជាអតីតព្យុះទីហ្វុងខ្លាំងបានធ្វើឱ្យខេត្តភាគឦសានលិចលង់ដោយមានមនុស្សម្នាក់បានស្លាប់ និង ២ នាក់ផ្សេងទៀតបានរងរបួស ខណៈដែលវាបានមកដល់ផ្នែកខាងលើនៃប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
ព្យុះនេះបានកំណត់ការប្រកាសអាសន្ននៅក្នុងខេត្តចំនួន ១៧ នៅភាគខាងជើង ភាគឦសាន និង តំបន់ទំនាបកណ្តាល ដែលសុទ្ធតែបានទប់ទល់នឹងហានិភ័យនៃទឹកជំនន់ខ្លាំងនៅថ្ងៃខាងមុខ។ សេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានដែលបានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានឱ្យដឹងថា ចាប់ពីយប់ថ្ងៃទី ២៨ រហូតដល់ព្រឹកថ្ងៃទី ២៩ ភាគច្រើននៃខេត្ត Amnat Charoen, Si Saket, Yasothon និង Ubon Ratchathani បានជួបប្រទះនូវទឹកភ្លៀងខ្លាំង និង ផ្គររន្ទះឥតឈប់ឈរដែលនាំឱ្យមានទឹកជំនន់។
នាយកដ្ឋានបានបន្តឱ្យដឹងទៀតថា ផ្លូវសំខាន់ៗជាច្រើននៅក្នុងខេត្តទាំងនេះត្រូវបានទឹកជន់លិចដែលធ្វើឱ្យពួកគេមិនអាចឆ្លងកាត់បាន ដោយមានខ្យល់បក់ខ្លាំងបានបំផ្លាញដើមឈើនៅលើផ្លូវ និង ស្ទះផ្លូវដឹកជញ្ជូនសាធារណៈនៅក្នុងស្រុកចំនួន ៥ ទូទាំងខេត្តចំនួន ៤ ។ យោងតាមនាយកដ្ឋានបានរាយការណ៍ឱ្យដឹងថា ទឹកជំនន់កើនឡើងនៅក្នុង Amnat Charoen, Si Saket, Yasothon និង Ubon Ratchathani ។
នាយកដ្ឋានដដែលក៏បាននិយាយថា នៅខេត្តស៊ីសាកេត មានមនុស្សម្នាក់បានស្លាប់ និង ២ នាក់ទៀតរងរបួស ដោយសារតែដើមឈើដ៏ធំមួយបានដួលរលំដោយខ្យល់បក់បោកមកលើរថយន្តដែលពួកគាត់កំពុងធ្វើដំណើរ។ អ្នកសី្រ Chomparee Chompurat អគ្គនាយិកានៃនាយកដ្ឋានឧតុនិយមថៃបាននិយាយថា ទោះបីជាមានខ្យល់ព្យុះនេះមានកម្រិតទាបយ៉ាងណាក៏ដោយ ក៏ខ្យល់ព្យុះនេះនៅតែបន្តមានឥទ្ធិពលខ្លាំង ស្របពេលឥទ្ធិពលខ្យល់មូសុងនិរតីនឹងបន្តនាំភ្លៀងធ្លាក់មកគ្រប់ផ្នែកនៃប្រទេស ជាពិសេសនៅភាគខាងជើង និង ភាគឦសានដែលមានខ្យល់បក់ខ្លាំងក្នុងប៉ុន្មានថ្ងៃខាងមុខ។
ខេត្ត Ubon Ratchathani បានកត់ត្រាទឹកភ្លៀងលើសពី ១០០ មីលីម៉ែត្រចាប់ពីយប់ថ្ងៃទី ២៨ រហូតដល់ព្រឹកថ្ងៃទី ២៩ នៅគ្រប់ស្រុកទាំងអស់ ខណៈដែលកម្រិតទឹកនៅក្នុងទន្លេ Mun ដែលជាផ្លូវទឹកសំខាន់ មើលទៅនឹងកើនឡើងពី ១ ទៅ ២ ម៉ែត្រ។
គួរបញ្ជាក់ដែរថា ប្រជាពលរដ្ឋសរុបចំនួន ១៥១៨ គ្រួសារក្នុងសហគមន៍ចំនួន ៤៦ ក្នុងខេត្តភាគឦសាននេះ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពរួចហើយ៕
ប្រភព៖ Bangkok Post