ចាន់ សុផានី និយាយក្ដែងៗក្នុងឡាយថា នាងមិនដែលនិយាយរឿងអាក្រក់ពី ហ្សូណូ ប្រាប់កូនស្រីទេ
ភាពចម្រូងចម្រាស់ក្នុងជីវិតគ្រួសាររបស់អតីតប្ដីប្រពន្ធមួយគូ គឺអ្នកនាង ចាន់ សុផានី និង លោក ហ្សូណូ បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាផ្ទុះការចាប់អារម្មណ៍តាមដានជាថ្មី ក្រោយអតីតពិធីការិនីរូបនេះ បាននាំកូនស្រីឡាយវីដេអូទាំងយប់ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣។
នៅក្នុងវីដេអូឡាយថ្មីនោះ អ្នកនាង ចាន់ សុផានី បានបកស្រាយ និង សូមការអភ័យទោសជំនួសកូនស្រី បើសិនជានាងមានពាក្យសម្ដីលើសលស់ត្រង់ចំណុចណាមួយ កាលនាងនិយាយក្នុងវីដេអូឡាយកាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ ដោយមូលហេតុនាងនៅក្មេងមិនទាន់មានការគិតពិចារណាថាអ្វីគួរ និង អ្វីមិនគួរ ប៉ុន្ដែការនិយាយរបស់ អូនផ្កា នេះ បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកមួយចំនួន មិនសូវជាពេញចិត្ត ហើយបញ្ចេញយោបល់ដោយបន្ទោសបង្អាប់ទៅលើនាង។
ក្រោយឃើញមានមតិជាច្រើនរិះគន់ចំពោះកូនស្រី អ្នកនាង ចាន់ សុផានី ក៏បាននិយាយឆ្លើយតបទៅកាន់អ្នករិះគន់ទាំងនោះ ហើយអ្វីដែលមហាជនចាប់អារម្មណ៍បំផុតនោះ អ្នកនាង ចាន់ សុផានី លើកឡើងថា តាំងពីដើមមក នាងមិនដែលនិយាយពីទង្វើអាក្រក់ណាមួយរបស់លោក ហ្សូណូ ប្រាប់ទៅកូនស្រីទេ ហេតុដូច្នេះហើយទើបមកដល់ពេលនេះ កូនស្រីនៅតែស្រឡាញ់ និង ចង់ជួបប៉ារបស់គេ។ សូមទស្សនាវីដេអូលម្អិត ៖