(វីដេអូ) អស្ចារ្យណាស់! អត្តពលិកកីឡាអូឡាំពិកកម្ពុជា កាន់ទង់ជាតិជិះទូកដង្ហែយ៉ាងស្វាហាប់នៅដងទន្លេសែន ប្រទេសបារាំង
ពេលនេះអត្តពលិកពោរពេញដោយសមត្ថភាពរបស់កម្ពុជាជាច្រើនរូប កំពុងស្ថិតនៅទីក្រុងបារីស ប្រទេសបារាំង ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡាអូឡាំពិក ដែលព្រឹត្តិការណ៍មួយនេះ បានធ្វើពិធីបើកជាផ្លូវការនៅម៉ោង ១២ និង ៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៤ (ម៉ោងនៅកម្ពុជា) ដោយគណៈប្រតិភូមកពីជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជា នឹងធ្វើដំណើរឆ្លងកាត់ទីក្រុងប៉ារីស តាមដងទន្លេសែន។
យ៉ាងណាមិញ បើងាកទៅមើលទិដ្ឋភាពដែលអត្តពលិករបស់កម្ពុជា បានកាន់ទង់ជាតិកម្ពុជា នៅពេលជិះទូកដង្ហែធ្វើដំណើរតាមដងទន្លេសែននោះ ពិតជាអស្ចារ្យខ្លាំងណាស់ ស្ដែងចេញឱ្យឃើញពីភាពស្វាហាប់ទៅដល់អន្តរជាតិ។ សូមទស្សនាវីដេអូខាងក្រោម ៖