ស្វីតដូចទើបរៀបការថ្មីថ្មោង! យក់ ថិតរដ្ឋា សរសើរប្តីថានៅតែក្មេងសង្ហា ទោះវ័យកាន់តែកើនទៅមុខ
បើគិតមកដល់ឆ្នាំ ២០២៤ នេះ រយៈពេលប្រមាណជិត ១៦ ឆ្នាំមកហើយ ដែលតារាចម្រៀង យក់ ថិតរដ្ឋា និង អតីតមិត្តរួមក្រុម EV Band លោក ឃុំ ប៉ុណ្ណាដែត បានបញ្ចប់ភាពនៅលីវ និង រៀបការជាមួយគ្នាសាងគ្រួសារយ៉ាងមានសុភមង្គលតាំងពីអំឡុងខែឧសភា ឆ្នាំ ២០០៦ មក ។ ពេលនេះ តារាចម្រៀងប្រុសស្រីមួយគូខាងលើនេះ ក៏ទទួលបានចំណងដៃកូនប្រុស ២ នាក់ និង កូនស្រី ១ នាក់ ហើយដែរ ។
រយៈពេលជិត ១៦ ឆ្នាំ កន្លងមកនេះ គូស្វាមីភរិយាសិល្បៈ អ្នកនាង យក់ ថិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត ក៏នៅតែបង្ហាញភាពផ្អែមល្ហែម ស្រឡាញ់គ្នាលើសដើមកាលពីក្រមុំកំលោះ បើទោះជាវ័យអ្នកទាំង ២ កាន់តែកើនអាយុ ហើយមានកូនស្រីប្រុសច្រើនហើយក្តី។
ម្យ៉ាងវិញទៀត ក្នុងនោះ អ្នកគាំទ្របានឃើញកាយវិការ ភាសាឆ្លងឆ្លើយ និង ក្តីស្រឡាញ់របស់គូស្វាមីភរិយាមួយគូនេះនៅតែល្អូកល្អិន បើទោះជាមានវ័យជ្រេបន្តិចមែន ប៉ុន្តែនៅតែរក្សាចំណងផ្អែមល្ហែមមិនចាញ់ស្នេហាវ័យក្មេងនោះឡើយ។
ជាក់ស្តែង នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ ពោលគឺថ្ងៃបុណ្យគ្រីសម៉ាសនេះ អ្នកនាង យក់ ឋិតរដ្ឋា បានបង្ហោះសារជូនពរលោក ឃុំ ប៉ុណ្ណាដែត ព្រមទាំងអមនឹងពាក្យសរសើរដល់ស្វាមី ថានៅតែក្មេងសង្ហាទៀតផងថា៖ «Happy Merry Christmas ណាលោកប្តី អាយុគ្រាន់តែជាតួលេខ សំខាន់ប្តីអូនកាន់តែសង្ហា»៕