(វីដេអូ) បម្រើជាតិជាង ១០ ឆ្នាំ! ទីបំផុត សុនខ វីរបុរហិតមីននៅអង្គការ CMAC ចូលនិវត្តន៍ហើយ
កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានចាប់ផ្តើមរៀបចំកិច្ចប្រជុំកំពូលសៀមរាបអង្គរ «ពិភពលោកមួយដែលគ្មានមីន» ដោយនៅព្រឹកថ្ងៃដំបូង ក៏មានការដង្ហែក្បួនព្យុះហយាត្រា ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជាង ៣ ០០០ នាក់ ផងដែរ។
ក្នុងនោះ ពិធីដើរដង្ហែក្បួន ដើម្បីពិភពលោកមួយដែលគ្មានមីន គឺមានរយៈចម្ងាយ ៤ គីឡូមែត្រ ចាប់ពីមុខប្រាសាទអង្គរវត្ត រហូតដល់ព្រះលានជល់ដំរី ដើម្បីបង្ហាញជានិមិត្តរូប នៃការប្តេជ្ញាចិត្តរួមគ្នា ឆ្ពោះទៅការសម្រេចបានអនាគតមួយ ដែលគ្មានការគំរាមកំហែងដោយសារគ្រាប់មីន និង ជាសក្ខីភាពពីមិត្តគ្រប់មជ្ឈដ្ឋាន និង គ្រប់ទិសទី ដើម្បីអំពាវនាវរួមគ្នាសម្រេចគោលដៅ ការលុបបំបាត់ការរងគ្រោះ និង ទុក្ខវេទនា ដែលបង្កឡើងដោយគ្រាប់មីនប្រឆាំងមនុស្ស។
ដោយឡែកក្នុងពិធីដង្ហែក្បួនព្យុះហយាត្រានោះដែរ អ្វីដែលកំពុងតែឆក់បានបេះដូងមហាជអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក គឺវីដេអូរបស់វីរបុរសហិតមីន ដែលជាសុនខមួយក្បាល ដែលបានប្រើរយៈពេលប្រមាណ ១០ ឆ្នាំ របស់ខ្លួនហ្វឹកហាត់ និង រុករកគ្រាប់មីន។
ក្នុងនោះដែរ តាមរយៈការបង្ហោះវីដេអូរបស់គណនីហ្វេសប៊ុកឈ្មោះ MC Rooy បានឱ្យដឹងថា សុនខ វីរបុរសហិតមីន ក្នុងវីដេអូនេះ បានចូលនិវត្តន៍ហើយនៅព្រឹកនាថ្ងៃដង្ហែក្បួននោះ។ លើសពីនោះ តាមរយៈខមមិនគណនីខាងលើបានបញ្ជាក់ថា៖ « វីរបុរសហិតមីនចូលនិវត្តន៍មួយទៀតហើយ សុនខ គឺជាសត្វ ដែលស្មោះត្រង់ជាមួយម្ចាស់ សុនខមួយក្បាលនេះមានអាយុប្រហែល ១២ ឆ្នាំ។ រយៈពេល ១០ ឆ្នាំជាងហើយ ដែលគាត់បានចូលរួមហ្វឹកហាត់ និង រុករកគ្រាប់មីននៅតាមតំបន់មួយចំនួននៅប្រទេសកម្ពុជា និង បានចូលរួមនៅប្រទេសមួយចំនួនទៀតរបស់អង្គការ UN ជាសុនខមួយក្បាលក្នុងចំណោមសុនខជាច្រើនទៀត។ គាត់បានចូលនិវត្តន៍ហើយ កាលពីព្រឹកម្សិលមិញ គេបានយកគាត់មកចូលរួមដង្ហែក្នុងកម្មវិធី អង្គការមីនពិភពលោក។ គ្រប់សុនខ គេមានពេទ្យសត្វរបស់គេតាមថែទាំ និង យកចិត្តទុកដាក់ជាប្រចាំ ដែលជាជនជាតិបរទេស និង ខ្មែរយើងផងដែរ។ ក្នុងវីដេអូនេះ គឺគាត់មានបញ្ហាសុខភាព ម្នាក់ស្រីដែលសាក់ដៃហ្នឹង គាត់គឺជាពេទ្យតាមថែរក្សារផ្ទាល់គាត់ជាជនបរទេស។ ពួកសុនខទាំងអស់ មានការយកចិត្តទុកដាក់ខ្លាំងណាស់»៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖
ប្រភព៖ MC Rooy
រូបភាព៖ CMAC