ចែកគ្នាដឹងប្រុសៗ! អ្នកវិទ្យាសាស្ត្រថាការញុំាទុរេនអាចធ្វើឱ្យអាអូនតូចរឹង និង ប្រតិបត្តិការណ៍បានយូរ
ដើមរដូវទុរេន នរណាៗក៏ចង់សាក ចង់ភ្លក់ ទោះតម្លៃវានៅខ្ពស់នៅឡើយក្តី។ កន្លងមកប្រិយមិត្តធ្លាប់តែដឹងមកថា ការញុំាទុរេនមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ប៉ុន្តែថ្ងៃនេះ «ប្រជាប្រិយ» សូមលើកពីប្រយោជន៍មួយ ដែលជាដំណឹងល្អសម្រាប់បុរសៗនោះគឺ ការញុំាទុរេនអាចធ្វើឱ្យប្រដាប់ភេទបុរសឡើងរឹង និង រឹងបានយូរ។ ជឿជាក់ថាមានបុរសមិនតិចទេដែលជួបបញ្ហាលិង្គមិនឡើងរឹង ឬ រឹងតែមួយភ្លែតក៏ទន់បាក់-កស្លេវទៅវិញ។ តាមរយៈការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានលើកឡើងដូចខាងក្រោម ៖
នៅក្នុងទុរេនគេរកឃើញមានផ្ទុកទៅដោយប្រូតេអ៊ីន ដោយក្នុងសាច់ទុរេន ១០០ ក្រាម មានផ្ទុកប្រូតេអ៊ីន ១,៥ ក្រាម ដែលប្រូតេអ៊ីននេះវានឹងផ្តល់មកជាអាស៊ីតអាមីណូឬ arginine។ អាស៊ីតអាមីណូដើរតួយ៉ាងសំខាន់នៅក្នុងការបង្កើនការផលិត នីទ្រីកអុកស៊ីត (nitric oxide) ដែលជួយជំរុញទៅដល់រំហូរឈាម និង ពង្រីកសរសៃឈាម។ ដូច្នេះសម្រាប់បុរសនឹងជួយបង្កើនរំហូរឈាមដល់លិង្គ ជួយឱ្យលិង្គឡើងរឹង និង រឹងបានយូរនៅអំឡុងពេលរួមភេទ។
តាមការសិក្សាមួយចំនួនទៀតក៏បានរកឃើញថា អាស៊ីតអាមីណូ មានប្រយោជន៍ជួយដល់បុរសដែលងាប់លិង្គ ឬ លិង្គមិនឡើងរឹង ដោយព្យាបាលចាប់ពីកម្រិតស្រាលទៅមធ្យម។ វាជួយឱ្យលិង្គចាប់ផ្តើមរឹងឡើងមកវិញ ឯកម្លាំងផ្លូវភេទក៏ចាប់ផ្តើមប្រសើរផងដែរ៕