កប់សារី! ក្នុងរឿងតួអ្នកបម្រើទេ តែជីវិតពិតវិញ ហាយសូរអស់ទាស់មិនចាញ់តារាជួរមុខ
ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃប្រាកដជាបានដឹង និង ចាំមិនភ្លេចនោះទេ នូវរឿងភាគថៃ «មាសទឹក ៩» ឬ «ជីវិតនាងឡាំយ៉ង» ជំនាន់ទី ២។ ចំពោះរឿងភាគថៃមួយនេះ ហាក់បីដូចជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ទាំងក្នុង និង ក្រៅប្រទេសអំឡុងពេលចាក់បញ្ចាំង ហើយអ្វីដែលមហាជនចាំមិនភ្លេចនោះតួអង្គក្នុងរឿងតែម្តង។
ក្រៅពីតួអង្គឯកនាង ឡាំយ៉ង សម្តែងដោយតារាស្រី Nune Woranuch និង នាយសាន់ ជាប្តីសម្តែងដោយលោក Poh Natthawut ព្រមទាំងតួសំខាន់ៗជាច្រើនដែលត្រូវគេចាប់អារម្មណ៍នោះ ក៏មានតួអ្នកបម្រើម្នាក់ផងដែរ។ ស្រីមុំ គឺតួអ្នកបម្រើនៅក្នុងសាច់រឿងដែលសម្តែងដោយនាង Min Ratawan។ ថ្វីដ្បិតនាង Min Ratawan ជាតួអង្គអ្នកបម្រើនៅក្នុងរឿងពិតមែន ប៉ុន្តែជីវិតពិតនៅខាងក្រៅរបស់នាង គឺផ្ទុយស្រឡះពីក្នុងរឿង ដែលពេលនេះនាងកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយនឹងគំនរទ្រព្យ និង ជីវិតស៊ីវីល័យខ្លាំងណាស់។
ងាកទៅមើលការរស់នៅរបស់នាង Min Ratawan គឺពិតជាហាយសូរ រស់នៅផ្ទះប្រណីត មានលុយចាយពេញៗដៃ និង ប្រើប្រាស់សុទ្ធតែរបស់ម៉ាកល្បីផងដែរ។ អ្វីដែលចាប់អារម្មណ៍នោះ ការស្លៀកពាក់ទៀតសោត ក៏កាលីប និង សិចស៊ីមិនធម្មតាឡើយ ដែលអ្នកណាៗឃើញហើយទ្រាំមិនសរសើរមិនបាននោះឡើយ។
លើសពីនេះទៅទៀត បើនិយាយពីកម្រិតវប្បធម៌វិញនោះ គឺនាងបានបញ្ចប់ការសិក្សាជំនាញវិចិត្រសិល្បៈ ពីមហាវិទ្យាល័យ Srinakharinwirot និង ផ្នែកអក្សរសាស្ត្រ ពីមហាវិទ្យាល័យជូឡាឡុងកន៕
ប្រភព៖ Instagram