ស្រក់ទឹកមាត់បាត់! អាហារ ៩ មុខ ឱ្យតែពេលមេឃភ្លៀងត្រជាក់ៗម្តងៗ ដឹងតែនឹកឃើញចង់ញ៉ាំភ្លែត
ឈានចូលវស្សានរដូវ ស្ថានភាពទឹកភ្លៀង ចាប់ផ្ដើមធ្លាក់ស្រោចស្រពជាហូរហែគ្រប់ដណ្ដប់ស្ទើរទូទាំងកម្ពុជា ខណៈភ្លៀងធ្លាក់ត្រជាក់ម្ដងៗ បានធ្វើឱ្យមនុស្សម្នាដែលនឿយហត់ពីការបំពេញការងារ ចាប់ផ្ដើមនឹកឃើញពីអាហារសម្រាប់ទទួលទាន ឱ្យស័ក្តិសមទៅនឹងបរិយាកាសពេលមេឃភ្លៀងត្រជាក់ៗ បំបាត់នូវការស្រេកឃ្លាន ក៏ដូចជាក្ដីនឿយហត់នានា ជាដើម។
ទន្ទឹមនឹងនេះ ថ្ងៃនេះ «ប្រជាប្រិយ» សូមណែនាំ មុខម្ហូប ១០ មុខ ដែលពេញនិយមបំផុត សម្រាប់ការទទួលទាន នៅពេលដែលមានមេឃភ្លៀងត្រជាក់ៗ ដែលមានដូចជា ៖
១. ស៊ុប
២. សាច់អាំង
៣. ក្ដាមជ្រក់ខ្មែរ
៤. នំបញ្ចុក
៥. បបរ (សាច់ត្រី, សាច់ជ្រូក, សាច់មាន់)
៦. ពងទាកូន
៧. ទឹកគ្រឿង
៨. ប្រហុកអាំង
៩. ខ្យងស្ងោរ ឬ អាំង