រំលង ៦ ឆ្នាំ នេះជាបច្ចុប្បន្ន សន្យា ភាពបេក្ខជនឆ្នើម MasterChef រដូវកាលទី ១ ខ្សែជីវិតដើរដល់ចំណុចនេះហើយ
នៅក្នុងឆ្នាំ ២០២៤ នេះ កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក MasterChef Cambodia បានឈានមកដល់រដូវកាលទី ៣ ហើយ។ ក្នុងនោះ មិនសល់ពេលប៉ុន្មានទៀត កម្មវិធីនេះ នឹងស្វែងរកឃើញម្ចាស់ពាននារដូវកាលនេះផងដែរ។
យ៉ាងណាមិញ មហាជនអ្នកចូលចិត្តទស្សនាកម្មវិធីប្រកួតធ្វើម្ហូបលំដាប់អន្តរជាតិ MasterChef គ្រប់រដូវកាល ប្រាកដជាធ្លាប់បានស្គាល់មកហើយ នូវអតីតបេក្ខភាព Top 10 នារដូវកាលទី ១ មួយរូប ដែលមានការគាំទ្រខ្លាំងនោះគឺ បេក្ខជន សន្យា ។
បច្ចុប្បន្ន បេក្ខជនឆ្នើមរដូវកាលទី ១ សន្យា បានធ្វើកំពុងទទួលបានការចាប់អារម្មណ៍ និង ធ្វើឱ្យមហាជនអ្នកគាំទ្រនឹករឭកដល់នាងយ៉ាងខ្លាំង ក្រោយពីការប្រកួតរដូវកាលទី ១ បានបញ្ចប់ទៅអស់រយៈពេល ៦ ឆ្នាំមកនោះ។
ក្រឡេកទៅមើលជីវិតឯកជននោះ អ្នកនាង សន្យា បានរៀបការសាងគ្រួសាររួចមកហើយកាលពីអំឡុងដើមខែមករា ឆ្នាំ ២០២១ ជាមួយនឹងកូនកំលោះដ៏ស្រស់សង្ហាមួយរូប និង ទទួលបានចំណងដៃកូនម្នាក់រួចហើយដែរ។
ដោយឡែក ងាកទៅកាន់អាជីពវិញនោះ អ្នកនាង សន្យា បានបើកហាងនំមួយមានរយៈពេល ៤ ឆ្នាំមកហើយ ដោយហាងអ្នកនាងមានយីហោថា Whisk & Bake Cambodia៕