ឃ្យូតម្ល៉េះ! Inzi ស្រីស្អាត Influencer ជនជាតិកូរ៉េ កំពុងផ្ទុះការគាំទ្រខ្លាំងថានិយាយខ្មែរបានច្បាស់ និង គួរឱ្យស្រឡាញ់
ជាការពិតណាស់ បច្ចុប្បន្នការទស្សនាមាតិកាផ្សេងៗពីការផលិតរបស់ Content Creator និង Influencer ជាច្រើននៅលើបណ្តាញសង្គមហាក់កំពុងទទួលបានការចាប់អារម្មណ៍។ ក្នុងនោះដែរ គេក៏ឃើញមាន Influencer ជាសាសន៍ដទៃមួយចំនួន ក៏បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រកម្ពុជាដូចគ្នាដែរ។
ជាក់ស្តែង មហាជនអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅកាន់ Influencer ជនជាតិកូរ៉េ កញ្ញា Inzi ដែលបានបង្ហាញវីដេអូជាច្រើនទាក់ចិត្តអ្នកទស្សនា ជាមួយភាពកំប្លុកកំប្លែង និង និយាយភាសាខ្មែរបានយ៉ាងល្អ។
ក្នុងនោះ អ្នកលេងបណ្តាញសង្គមនានាកាន់តែចាប់អារម្មណ៍ និង សរសើរទេពកោសល្យរបស់ Influencer ជនជាតិកូរ៉េ កញ្ញា Inzy យ៉ាងខ្លាំង ដោយរាល់វីដេអូនាងបានបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនឈ្មោះថា «Inzi Darling កូរ៉េដើរលេង» និង ផេកនានានោះ គឺទទួលបានការចូលទស្សនាយ៉ាងច្រើន។
អ្វីដែលបានធ្វើឱ្យអ្នកទស្សនា កញ្ញា Inzi ចូលចិត្តមើលវីដេអូរបស់នាងនោះ ក៏ព្រោះ Influencer ជនជាតិកូរ៉េស្រស់ស្អាតរូបនេះ អាចនិយាយភាសាខ្មែរបានយ៉ាងល្អ។ បច្ចុប្បន្ន Inzi ក៏បានក្លាយទៅជាទូតសុឆន្ទៈរបស់បណ្តាក្រុមហ៊ុនក្នុងប្រទេសកម្ពុជាមួយចំនួនផងដែរ។
គួរឱ្យដឹងថា Influencer ជនជាតិកូរ៉េ កញ្ញ Inzi បានធ្លាប់ប្រាប់នៅក្នុងវីដេអូរបស់ខ្លួនថា នាងមករស់នៅឯប្រទេសកម្ពុជារយៈពេលប្រមាណ ៥ ឆ្នាំមកហើយ ហេតុនេះបានជា Inzi អាចនិយាយភាសាខ្មែរបានយ៉ាងល្អនោះ៕