បុរសម្នាក់បើកត្រាក់ទ័រមិនប្រយ័ត្ន កិនកូនស្រីអាយុ ២ ឆ្នាំខ្លួនឯង ស្ល-ា.-ប់យ៉ាងរន្ធត់
សោកនាដកម្មដ៏សោកសៅមួយនេះបានកើតឡើងនៅខេត្តឈុនបុរី នៃប្រទេសថៃ ខណៈដែលឪពុកបើកត្រាក់ទ័របានក្រឡាប់ធ្លាក់ពីលើកូនស្រីដែលមានអាយុ ២ ឆ្នាំស្លាប់ភ្លាមៗ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅកសិដ្ឋានមួយក្នុងស្រុក Bowin នៃខេត្តភាគខាងកើតនៃប្រទេសថៃ។
ប៉ូលិសបានចុះទៅសាកសួរទាក់ទងទៅនឹងហេតុការណ៍នេះដើម្បីស្វែងរកមូលហេតុដែលឪពុកអាយុ ២៧ ឆ្នាំ កំពុងកាន់ទុក្ខកូនស្រីរបស់គាត់ដែលបានស្លាប់ ដោយគាត់បានប្រាប់អ្នកស៊ើបអង្កេតថា គាត់ធ្លាប់បានព្រមានប្រាប់កូនស្រីរបស់គាត់ពីគ្រោះថ្នាក់នៃការលេងនៅជុំវិញត្រាក់ទ័រ ដោយណែនាំនាងកុំឱ្យចូលទៅជិតវានៅពេលគាត់កំពុងដំណើរការវា។
បុរសរូបនេះបានប្រើត្រាក់ទ័រដើម្បីរើគំនរដីនៅក្នុងសង្កាត់ That Thong ដែលជាពេលគ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើង។ នៅពេលដែលប៉ូលិសបានទទួលរបាយការណ៍អំពីហេតុការណ៍នេះ ក៏ប្រញាប់ទៅកន្លែងកើតហេតុជាមួយនឹងក្រុមសង្គ្រោះ ប៉ុន្តែវាបានយឺតពេលទៅហើយ ព្រោះក្មេងស្រីអាយុ ២ ឆ្នាំនោះ ត្រូវត្រាក់ទ័រកិនស្លាប់ភ្លាមៗ។ សារព័ត៌មានថៃ Pattaya News បានរាយការណ៍ថា នាងតូចបានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់បាត់ទៅហើយនៅមុនពេលដែលក្រុមជួយសង្គ្រោះទៅដល់។
ភ្លាមៗនោះ ឪពុកដែលកំពុងកាន់ទុក្ខបានប្រាប់ប៉ូលិសថា គាត់ចៃដន្យបានបើកកិនពីលើកូនស្រីរបស់គាត់ បន្ទាប់ពីគាត់បានហាមនាងម្តងហើយម្តងទៀតអំពីគ្រោះថ្នាក់នៃការលេងនៅជិតៗនោះ។ នគរបាលស្រុកនៅកន្លែងកើតហេតុបាននាំខ្លួនគាត់ទៅកាន់អធិការដ្ឋាននគរបាលស្រុក Bowin ដើម្បីធ្វើការសាកសួរព័ត៌មានបន្ថែម ចំណែកឯសាកសពកូនស្រីអាយុ ២ ឆ្នាំ ត្រូវបានគេដឹកយកទៅមន្ទីរពេទ្យក្បែរនោះដើម្បីធ្វើកោសល្យវិច័យ។
គួរបញ្ជាក់ដែរថា ថ្មីៗនេះប្រទេសថៃបានទទួលរងការបាត់បង់ជីវិតក្មេងជាច្រើននាក់រួចទៅហើយ ខណៈដែលមានឧបទ្ទវហេតុនេះបានកើតឡើងគឺនៅថ្ងៃតែមួយជាមួយនឹងសោកនាដកម្មនៃការបាញ់ប្រហារនៅសាលាមត្តេយ្យមួយកន្លែងក្នុងខេត្ត Nong Bua Lamphu ភាគឦសាន៕
ប្រភព៖ Thaiger