(វីដេអូ) អ្នកគាំទ្រក្នាញ់ខ្លាំង ពេល រស្មី និង វណ្ណី ខ្សឹបខ្សៀវថាឱ្យ ម៉ាលីន និង ដាឡែត ហេតុអ្វីមកមានស្នេហាពេលប្រកួត
នៅសប្តាហ៍ទី ១៧ ក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី ៣ បានស្វែងរកឃើញកំពូលបេក្ខជន Top 10 ហើយ ដោយបានទៅលើលោក សំ សុធារិទ្ធ, កញ្ញា ប៊ុន លីណា, លោក ចៅ ដាឡែត, កញ្ញា ឆៃ តារាម៉ាលីន, អ្នកនាង កែ វង្សច័ន្ទរស្មី, អ្នកនាង លីម លីនដា, លោក ឃួន សំអន, លោក វីល្លៀម, អ្នកនាង គីម ស្រីភក្ត្រ និង អ្នកនាង ផល វណ្ណី ខណៈ លោក បូរី សិលា គឺជាបេក្ខជនដែលត្រូវជម្រុះក្នុងវគ្គនេះ។
ដោយឡែក មុននឹងរកឃើញបេក្ខជនកំពូល Top 10 នោះ អ្នកគាំទ្រក៏បានចាប់អារម្មណ៍នឹងវគ្គប្រកួតអៀមខ្មៅរបស់បេក្ខជន ៤ រូប ដោយរួមមាន លោក ចៅ ដាឡែត, កញ្ញា ឆៃ តារាម៉ាលីន, លោក បូរី សិលា និង លោក វីល្លៀម ដែលជាវគ្គកាន់តែបុកពោះសម្រាប់បេក្ខជន។
ស្របពេលអ្នកទស្សនាចាប់អារម្មណ៍នឹងបេក្ខជនអៀមខ្មៅទាំង ៤ ខាងលើហើយ គេក៏បានចាប់អារម្មណ៍ទៅកាន់បេក្ខជន កែ វង្សច័ន្ទរស្មី និង ផល វណ្ណី ដូចគ្នាដែរ ដែលសប្តាហ៍នេះអ្នកទាំង ២ បានធ្វើឱ្យអ្នកទស្សនាក្នាញ់ខ្លាំង ដោយសារពេលបានឡើងទៅកាន់តំបន់សុវត្ថិភាពហើយ ប៉ុន្តែនៅខ្សឹបខ្សៀវរឿងរបស់លោក ចៅ ដាឡែត និង កញ្ញា ឆៃ តារាម៉ាលីន។
ក្នុងនោះ បេក្ខជន កែ វង្សច័ន្ទរស្មី និង បេក្ខជន ផល វណ្ណី បានខ្សឹបខ្សៀវគ្នាថា «លោក ដាឡែត និង កញ្ញា ម៉ាលីន ចាប់ដៃគូគ្នាហើយធ្វើមិនបានល្អដូចនេះ តើបន្ទោសគ្នាដូចបន្ទោសអ្នកដទៃទេ?»។ លើសពីនោះ ពាក្យកាន់តែក្នាញ់ ធ្វើឱ្យអ្នកទស្សនាលើកឡើងថា រស្មី និង វណ្ណី មិនគួរនិយាយនោះ គឺពាក្យថា «ថី មកមានស្នេហាពេលប្រឡង?»៕